​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ទាហាន​អាម៉េរិក​រាប់ពាន់​នាក់​កំពុងចូលរួម​ជាមួយ​ទាហាន​ថៃ​និង​កូរ៉េខាងត្បូង​នៅលើ​ឆ្នេរ​ថៃ​មួយ​កាលពី​ថ្ងៃ​សុក្រទី៣មីនា​សំរាប់​ការធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ទ្រង់ទ្រាយ​ធំ​បំផុត​​មួយ​នៅ​អាស៊ី​។​

​ឥឡូវ​ចូល​ដល់​ឆ្នាំ​ទី​៤២​ហើយ ដែល​សមយុទ្ធ​”​ពស់វែក​មាស​»​បាន​នាំ​កងកម្លាំង​រាប់ពាន់​នាក់​មក​ពី​អាម៉េរិក ថៃ និង​ប្រទេស​ដ​ទៃ​ទៀត​មក​ធ្វើ​ការហ្វឹកហាត់​រួមគ្នា​នៅពេល​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​​ព្យាយាម​ពង្រឹង​សម្ពន្ធភាព​យោធា​នៅក្នុង​តំបន់​ក្នុងពេល​ប្រឈម​មុខ​ជាមួយ​ចិន​។​

​ទាហាន​អាម៉េរិក ថៃ​និង​កូរ៉េខាងត្បូង​ធ្វើ​ប្រតិបត្តិការ​វាយ​ឡើងគោក​រួមគ្នា​នៅក្បែរ​មូលដ្ឋានទ័ព​មួយ​នៅ​ខាងកើត​ប្រទេស​ថៃ ដោយ​យន្តហោះ​ប្រយុទ្ធ​ហោះ​ពីលើ​និង​រថក្រោះ​បញ្ចេញ​សម្លេង​រោទិ៍​លើដី​។​ទាហាន​​ទៅ​ពី​សិង្ហ​បុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កូរ៉េ​ខាងត្បូង​និង​ជប៉ុន ក៏​ចូលរួម​ក្នុង​លំ​ហាត់​យោធា​ដែល​ពង្រីក​ដល់​សមយុទ្ធ​ទ័ព​អាកាស ជើងគោក និង​សមុទ្រ ព្រមទាំង​របៀប​រស់នៅ​ក្នុងព្រៃ​។​

​ទាហាន​អាម៉េរិក​ប្រមាណ​៦.០០០​នាក់ ស្មើ​នឹង​ចំនួន​ទាហាន​អាម៉េរិក​ចូលរួម​ក្នុង​សមុទ្រ​ពស់វែក​មាស​ឆ្នាំ​២០២២​ពីរដង កំពុង​ចូលរួម​។​

​កាលពី​ខែ​មុន សហរដ្ឋ​អាម៉េរិក​និង​ហ្វីលីពីន បាន​យល់ព្រម​បន្ត​ការ​ល្បាត​រួមគ្នា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​និង​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​អនុញ្ញាត​អោយ​ទាហាន​អាម៉េរិក​ចូល​ប្រើ​មូលដ្ឋាន​យោធា​​របស់​ខ្លួន​ចំនួន​បួន​ទៀត​នៅ​ហ្វីលីពីន​។​

​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​និង​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​នេះ​ក៏​ប្រកាស​បន្ត​ការធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​រួមគ្នា ក្រោយ​កូរ៉េខាងជើង​ធ្វើ​ការសាកល្បង​កាំជ្រួច​ក្នុង​ចំនួន​ច្រើន​បំផុត​នៅ​ពេល​មួយ​ឆ្នាំ​មក​​នេះ​និង​គំរាម​ប្រើប្រាស់​សព្វាវុធ​នុយគ្លេអ៊េរ​លើ​កូរ៉េខាងត្បូ​ង​និង​អាម៉េរិ​ក​។​

​វរសេនីយ៍ឯក​ទ័ព​ម៉ា​រី​ន​អាម៉េរិក​លោក ចូ​ណា​ថាន់ ខូ​រ៉ូ​ណែ​ល​(Jonathan Coronel)​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​នៅពេល​យើង​និយាយ​ភាសា​ផ្សេងគ្នា យើង​មក​រួម​គ្នា​ក្នុង​ផលប្រយោជន៍​រួម​គឺ​​បន្ត​ស្វែងរកនិងរក្សា​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយ សេរី​និង​បើកចំហ ជា​អ្វី​ដែល​សមុទ្ធ​ពស់វែ​កមាស​កំពុងផ្តោត​»​។​

​ឆឺង​ឆៃ ចុម​ឆឺង​ផាត​(Cherngchai Chomcherngpat)​បញ្ជាការ​កងទ័ពជើងទឹក​ថៃ បាន​និយាយថា​«​ថៃ អាម៉េរិក​និង​កូរ៉េខាងត្បូង ពួក​យើង​មាន​កិច្ចសហការ​ល្អ​មួយ​នៅក្នុង​តំបន់​។​វា​សំខាន់​ដែល​​ធ្វើ​ការហ្វឹកហាត់​ជាមួយគ្នា​…​បើ​មាន​ភាព​តានតឹង​នៅក្នុង​តំបន់ យើង​ស្គាល់គ្នា​»៕

​ទាហាន​រាប់ពាន់នាក់​កំពុង​ចូលរួម​សមយុទ្ធ​ពស់វែក​មាស រួម​មាន​ទាហាន​អាម៉េរិក​ប្រមាណ​៦.០០០​នាក់​