ដោយ:សុក្ខារិន/ពោធិ៍សាត់:នៅសាលាខេត្តពោធិសាត់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានអញ្ជើញចូលរួមប្រារព្ធទិវាអន្តរ ជាតិនារី៨មីនាក្រោមប្រធានបទ រួមគ្នា រក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគស័យ ឌីជីថល “ ។
នៅក្នុងពិធីនោះលោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តពោធិ៍សាត់បានអានរបាយការណ៍ សកម្មភាពការងារក្នុងឆ្នាំ២០២២ រួមមានការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច លើកកម្ពស់ការអប់រំ សុខភាពរបស់ស្ត្រីនិងក្មេងស្រី កិច្ចការផ្លូវច្បាប់ ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យសាធារណៈនយោបាយ ការបញ្ជ្រាបយេនឌ័រ ការប្រែប្រួលអាកាសធាតុនិងការងារ សង្គម