​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ បើកឆាក​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ Man City ត្រូវការ​ឈ្នះ​ដាច់ខាត​លើ Newcastle ដើម្បី​ប្រដេញ​ពិន្ទុ​ជាមួយ​ក្រុម​កំពូល​តារាង​ព្រីម​ញឺ​លីក Arsenal ដែល​រំពឹង​ឈ្នះ​ងាយៗ​ផងដែរ​លើ Bournemouth យប់​នេះ ហើយ​ទន្ទឹមនេះដែរ Chelsea ដែល​កំពុង​ត្រដាបត្រដួស ត្រូវការ​ឈ្នះ​ដាច់ខាត​លើ Leeds ដើម្បី​សង្គ្រោះ​តំណែង​របស់​លោក Potter​។​

​ការព្យាករណ៍ ៖

– Manchester City vs Newcastle

* មាន​គ្រាប់​បាល់​ធ្លាយ​ទៅវិញទៅមក​រហូត​ក្នុង ៦ ប្រកួត​នៃ​ការប្រកួត ៨ លើក​ចុងក្រោយ​របស់ Man City​។​
* ការជួបគ្នា ៥ លើក​នៃ ៦ លើកចុងក្រោយ​រវាង​គូ​នេះ​មាន​គ្រាប់​បាល់​លើស ៣,៥ ។​
* Man City ឈ្នះ​ក្នុងផ្ទះ​ទាំង ១៣ លើកចុងក្រោយ​ទល់នឹង Newcastle ក្នុង​លី​ក​។​

​ក្រុម​មេឃ​ខៀវ Manchester City មើលទៅ​ហាក់​ដណ្តើម​លេខ​១​ពី Arsenal ជាមួយ​ជ័យជម្នះ ៣-១ លើ​គូ​ប្រជែង​កាលពី​ខែ​មុន ប៉ុន្តែ​មេឃ​ខៀវ​បាន​ជ្រុះ​ពិន្ទុ​ភ្លាមៗ​ជាមួយ​លទ្ធផល ១-១ ជាមួយ Nottingham ចឹង​មានន័យថា ក្រុម​កាំភ្លើង​ធំ​នៅ​តែ​នាំមុខ ២ ពិន្ទុ​លើ​កំពូល​តារាង និង​សល់​១​ប្រកួត​ក្នុង​ដៃ​។​

​ក្រុម​របស់​លោក Pep Guardiola បាន​ងើប​ឡើងវិញ​ជាមួយ​ជ័យជម្នះ ៤-១ លើ Bournemouth កាល​ពី​ប្រកួត​មុន ហើយ​ជា​ក្រុម​ស៊ុត​ចូល​ច្រើនជាងគេ​ក្នុង​លី​ក គឺ ៦៤ គ្រាប់ ក្នុង​ការប្រកួត Premier League ចំនួន ២៥ លើក​មក​នេះ​។ ទោះយ៉ាងណា ពួក​គេ​ការពារ​មិន​សូវ​ល្អ​ទេ ដោយ​របូត​គ្រាប់​បាល់​នៅ ៦ ប្រកួត​នៃ​ការប្រកួត​លី​ក ៨ លើកចុងក្រោយ​។​

​ក្រុម​មេឃ​ខៀវ​នៅតែ​មាន​សង្ឃឹម​ឈ្នះ​ខ្ពស់​នៅថ្ងៃនេះ ដោយហេតុ​ថា​ពួកគេ​បានឈ្នះ​សារិកា​ព្រៃ​នៅ​ក្នុងផ្ទះ​ទាំង ១៣ លើកចុងក្រោយ​។​

Newcastle បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ League Cup លើក​ដំបូង​ក្នុង​រយៈពេល ២៤ ឆ្នាំ​កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​បាន​ចាញ់ Manchester United ២-០ ហើយ​វា​ប្រហែលជា​ពិបាក​ក្នុង​ការស្តារ​ស្មារតី​ក្រុម​ឱ្យ​ល្អ​ឡើង​វិញ​សម្រាប់​ជំនួប​ទល់នឹង Man City ថ្ងៃនេះ​។​

​មួយវិញទៀត សារិកា​ព្រៃ​ក៏​កំពុង​អស់ខ្យល់​ក្នុងការ​ប្រជែង​តំណែង​កំពូល​ទាំង​៤​ផងដែរ ក្រោយ​ឈ្នះ​តែ​ម្តង​គត់​ពី​៧​ប្រកួត​ចុងក្រោយ​។​

​លទ្ធផល​ទស្សនទាយ Man City ឈ្នះ ៣-១​។​

– Arsenal vs AFC Bournemouth

* Bournemouth បាន​ចាញ់ ៦ ដង​ក្នុង​ចំណោម ៨ ប្រកួត​ប៉ះ​ក្រុម​ពាក់កណ្តាល​តារាង​ខាងលើ ដោយ​ស៊ុត​ចូល​សូន្យ​គ្រាប់​ក្នុង​បរាជ័យ​ទាំង​៦​នោះ​។​
* Bournemouth ចាញ់​ទាំង ៨ លើក​ទល់នឹង Arsenal ដោយ​របូត​ដល់​ទៅ ២៧ គ្រាប់​។​
* Bournemouth មាន​ទម្រង់​លេង​អន់​បំផុត​និង​ការពារ​អន់​បំផុត​ក្នុង EPL​។​
* Arsenal បានឈ្នះ​លើស ៤+ ចំនួន​២​ដង​រួចមកហើយ​នៅក្នុង​ទឹកដី​នៅ​រដូវ​កាល​នេះ​។​

​ស្មើគ្នា ២-២ ដោយ​នៅ​សល់​តែ​ប៉ុន្មាន​នាទី​ចប់​ការប្រកួត​នៅ​ទឹកដី Villa Park ការ​ប្រជែង​ពាន​របស់ Arsenal មើលទៅ​ហាក់​ប្រឈម​នឹង​បញ្ហា​។ ការ​ស៊ុត​ចូល​ចុង​ម៉ោង​២​គ្រាប់​ភ្លាមៗ​បាន​ជួយ​ឱ្យ​កាំភ្លើង​ធំ​ឈ្នះ​វិញ ៤-២ ។ តាំងពី​ពេលនោះ​មក កូនក្រុម​របស់លោក Mikel Arteta ខំប្រឹង​ជាន់​១០០​ៗ​មិន​ឱ្យ​ភ្លាត់ស្នៀត​របូត​ពិន្ទុ​ទៀត​ឡើយ​។​

​ក្រុម​កាំភ្លើង​ធំ Arsenal ឥឡូវ​មាន ៥ ពិន្ទុ​ដាច់​នៅលើ​កំពូល​ជាថ្មី​ម្តងទៀត ក្រោយ​ឈ្នះ​២​ប្រកួត​ជាប់ៗ​គ្នា គឺ​ឈ្នះ Leicester និង Everton​។​

​ការ​ប៉ះគ្នា​នៅ​ថ្ងៃ​សៅរ៍​នេះ​ជាមួយ Bournemouth មើលទៅ​ហាក់​ស៊ី​ផុយ​ជាង​ពីរ​ប្រកួត​មុន​ទៅទៀត​។ នេះ​ជា​ក្រុម​នាំ​មុខកំពូល​តារាង​លេង​ទល់នឹង​ក្រុម​អន់​ជាង​គេ​បំផុត​នៅក្នុង EPL​។ លទ្ធផល​ថ្ងៃនេះ​អាច​អាណោចអាធ័ម​សម្រាប់ Bournemouth​។​

Bournemouth ឈ្នះ​តែ​មួយ​ប្រកួត​គត់​ក្នុង​ចំណោម ៩ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​ហើយ​របូត​គ្រាប់​បាល់​ខ្ពស់​បំផុត​នៅ Premier League ក្នុង​រដូវ​នេះ គឺ ៤៨ គ្រាប់​។​

​ខណៈ​លទ្ធផល​កំពុងតែ​យ៉ាប់ កំណត់​ត្រា​របស់​ពួកគេ​ទល់​នឹង​ក្រុម​ពាក់កណ្តាល​តារាង​ឡើងទៅ​រឹតតែ​ជា​បញ្ហា​ធំ​។ ពួកគេ​ចាញ់ ៦ ដង​ក្នុង​ចំណោម​៨​ប្រកួត​ទល់​នឹង​ក្រុម​ទាំងនោះ​រួមមាន​ចាញ់ Man City ៤-០ ចាញ់ Man U ៣-០ និង ចាញ់ Liverpool ៩-០​។​

​លទ្ធផល​ទស្សនទាយ Arsenal ឈ្នះ​យ៉ាងតិច ៥-០​។​

– Chelsea vs Leeds

* ៦ ប្រកួត​ចុងក្រោយ​របស់ Chelsea ក្នុង EPL មាន​គ្រាប់​បាល់​ក្រោម ៣ ។​
* Chelsea រក្សា Clean Sheet ៤​ដង​នៃ​ការប្រកួត​លី​ក ៦ លើកចុងក្រោយ​។​
* Leeds ឈ្នះ​តែ​១​គត់​ក្នុង​ចំណោម ១២ លើក​ក្រៅ​ដី​ក្នុង​លី​កនៅ​រដូវ​កាល​នេះ​។​
* Leeds បានបញ្ចប់​ភាព​មិន​ដែល​ឈ្នះ ១០ ប្រកួត​ជាប់ៗ​គ្នា​ក្នុង​លី​ក​ជាមួយនឹង​ការ​ឈ្នះ ១-០ លើ Southampton កាលពី​សប្តាហ៍​មុន​។​

​បរាជ័យ ២-០ នៅ​ទឹកដី Tottenham កាលពី​ថ្ងៃអាទិត្យ​បាន​នាំឱ្យ​មាន​ការរំពឹង​ទុក​ថា ពេលវេលា​របស់​លោក Graham Potter នៅ​កៅអី​ដ៏​ក្តៅ​ជិត​ឈាន​ដល់​ទីបញ្ចប់ ហើយ​នោះ​នឹង​កាន់តែ​ធ្វើឱ្យ​ក្រុម​ប្រឹង​យកឈ្នះ Leeds ឱ្យខាងតែបាន​នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​ក្រុម​តោ​ខៀវ​ខកខាន​ស៊ុត​បញ្ចូល​ទី​ក្នុង​៣​ប្រកួត​នៃ​ការប្រកួត​៤​លើកចុងក្រោយ​ក្នុងផ្ទះ ហើយ​ការអត់ធ្មត់​ជាមួយ​អ្នក​ចាត់ការ​ទូទៅ​កំពុង​ជិត​អស់​ផងដែរ​។ ទោះបី​ពួកគេ​បានឈ្នះ ៦ លើក​និង​ចាញ់​៣​លើក​ក្នុងផ្ទះ​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​ការ​ចាញ់​២​លើ​ក​នោះ​គឺ​ទល់នឹង Arsenal និង Manchester City ហើយ​ចាញ់ ១-០ ទាំងពីរ​។​

​ការ​ចាញ់ ១-០ ទល់​នឹង​ក្រុម​អន់ Southampton ក្នុងផ្ទះ​លើក​ចុងក្រោយ​របស់​ពួកគេ​គឺជា​ការ​វាយ​សំពង​ដ៏​ធំ​មួយ ហើយ​ពួកគេ​ត្រូវមាន​ភារកិច្ច​ទុក​ជើង​លេង​ក្នុង UCL សប្តាហ៍​ក្រោយ​ទៀត ប៉ុន្តែ​លោក Potter សង្ឃឹម​ថា​វា​នឹង​មិន​យូរ​ទេ​ទម្រាំ​ក្រុម​ថ្មី​របស់​គាត់​លេង​សង់​តង់​គ្នា​។​

Leeds ត្រូវការ​ជ័យជម្នះ​នៅ​ទឹកដី Brentford នៅ​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល​មុន​ដើម្បី​បញ្ចៀស​ការធ្លាក់​ពី​ក្របខ័ណ្ឌ Premier League ហើយ​អ្នក​គាំទ្រ​របស់​ពួក​គេ​សង្ឃឹមថា ពួកគេ​នឹង​មិន​ជួប​បទពិសោធន៍​បែកញើ​សចឹង​ទៀត​ទេ​នៅ​រដូវ​កាល​នេះ​។​

​អតីត​អ្នក​ចាត់ការ​ទូទៅ​របស់ Watford លោក Javi Grocia បាន​ចូល​មក​ដឹកនាំ Leeds ហើយ​សង្ឃឹមថា​នឹង​កែលម្អ​ក្រុម​ឡើង​វិញ ក្រោយ​ឈ្នះ​១​គត់​ពី​១២​ប្រកួត​នៅក្រៅ​ទឹកដី​។

​ជ័យជម្នះ ១-០ លើ​ក្រុម​ដុនដាប Southampton កាលពី​សប្តាហ៍​មុន​នឹង​ផ្តល់​ក្តីសង្ឃឹម​ដល់​ពួកគេ ខណៈ​ពួកគេ​បានបញ្ចប់​ភាព​មិន​ដែល​ឈ្នះ ១០ ប្រកួត​ជាប់ៗ​គ្នា ហើយ​ពួកគេ​នឹង​មិន​ឈឺ​ក្បាល​វិលមុខ​ដោយសារតែ​ចាញ់ Fulham ក្នុង FA Cup នោះឡើយ ប៉ុន្តែ​ពួកគេ​ត្រូវ​តែ​ដណ្តើម​ពិន្ទុ ប្រសិន​បើ​ពួកគេ​មិន​ចង់​បែកញើស​ដូច​ចុង​រដូវ​កាល​មុន​។​

​តែ​កុំ​រំពឹង​ខ្ពស់​ពេក​ពី​ទឹកដី​របស់ Chelsea ដែល​កំពុង​ត្រូវការ​ពិន្ទុ​យ៉ាងខ្លាំង​ដើម្បី​សង្គ្រោះ​តំណែង​របស់​លោក Potter​។​

​លទ្ធផល​ទស្សនទាយ Chelsea ឈ្នះ ១-០៕

Manchester City សង្ឃឹម​ឈ្នះ​លើ​ទី​១៤ ទល់នឹង Newcastle នៅ​ក្បាល​ព្រលប់​នេះ