Views: 44 Post navigation អាម៉េរិកប្រកាសជំនួយយោធាមួយកញ្ចប់ថ្មីតំលៃ៤០០លានដុល្លារកាលពីថ្ងៃសុក្រដែលរួមមានរថពាសដែកដែលអាចផ្គុំគ្នាបង្កើតជាស្ពានសំរាប់អោយ ទាហានឆ្លងទន្លេ ស្ទឹងឬប្រឡាយទឹកនៅពេលកងកម្លាំងរុស្ស៊ីនិងអ៊ុយក្រែននៅឈរជើងម្ខាងម្នាក់នៅទន្លេញៀពឺ។ តុលាការបេឡារូសកាលពីថ្ងៃសុក្របានកាត់ទោសដាក់គុកសកម្មជនសិទ្ធិមនុស្សនិងជាជ័យលាភីរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២២លោកAles Bialiatskiអោយជាប់គុក១០ឆ្នាំចំពោះការផ្តល់ហិរញ្ញវត្ថុសំរាប់អំពើរំលោភសណ្តាប់ធ្នាប់សាធារណៈនិងការរត់ពន្ធ។ការដាក់ទោសBialiatski និងសហសេវិករបស់គាត់បីនាក់ទៀតជាការឆ្លើយតបនឹងការប្រឆាំងតវ៉ាធំៗប្រឆាំងនឹងការជាប់ឆ្នោតជាថ្មីរបស់ប្រធានាធិបតី Alexander Lukashenko នៅឆ្នាំ២០២០។