ដោយៈ health.com.kh

ជំងឺពុកឆ្អឹង ប្រហែលជាជំងឺញឹកញាប់មួយដែលកើតលើមនុស្សស្រី ជាពិសេសស្រ្តីវ័យចំណាស់ ប៉ុន្តែវាក៏ត្រូវបានគេរកឃើញលើមនុស្សប្រុសដែរ។ ដូច្នេះហើយ បុរសៗគួរតែស្វែងយល់អំពីកត្តាប្រឈមមុខរបស់ខ្លួនផងនៅពេលនិយាយដល់ជំងឺពុកឆ្អឹងនេះ៖

-ជាមនុស្សចាស់អាយុច្រើនជាង ៧៥ឆ្នាំ
-កំពុងតែមានសន្ទស្សន៍កម្ពស់ធៀបនឹងកម្ពស់ទាប
-កំពុងតែស្រកទម្ងន់រាងកាយយ៉ាងហោចណាស់ ៥ភាគរយ ក្នុងរយៈពេល៤ឆ្នាំមុន
-ជាមនុស្សដែលកំពុងតែជក់បារី
-ជាមនុស្សដែលរស់នៅបែបស៊ីដេកៗច្រើន
-កំពុងតែមានសមាជិកគ្រួសារភេទប្រុសមានជំងឺពុកឆ្អឹងដែរ៕/R