ដោយៈ ទេព មង្គល / ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានកត់សម្គាល់ជាមួយក្ដីកង្វល់យ៉ាងខ្លាំង ចំពោះអ្នកការទូតប្រទេស លោកខាងលិចមួយចំនួន ដែលបានតម្លើងខ្លួន តាមទំនើងចិត្ត ពីតួនាទីការទូតធម្មតារបស់ ខ្លួន ទៅធ្វើជាអនុរក្សដាក់ពិន្ទុក្រៅដែនកំណត់របស់ខ្លួន ចំពោះប្រព័ន្ធយុត្តិធម៌ នៅក្នុងប្រទេសម្ចាស់ផ្ទះ ដែលផ្ទុយទៅនឹងគោលការណ៍ ទទួលស្គាល់ជាសាកល ក្នុងការគ្រប់គ្រងទំនាក់ទំនង រវាងបណ្ដារដ្ឋអធិបតេយ្យ ដូចមានចែងនៅក្នុងមាត្រាទី២ (៧) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាទីក្រុងវីយ៉ែន ឆ្នាំ១៩៦១ ស្ដីពីទំនាក់ទំនងការទូត (VCDR-1961) ។
សូមអានសេចក្ដីថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖