ដោយៈ សុខុម / សឹ្ទងត្រែងៈ អាជ្ញាធរ និងមន្ត្រីរដ្ឋបាលព្រៃឈើ នាំគ្នាបង្កើនការពារ ទប់ស្កាត់ បទល្មើសព្រៃឈើ នៅក្នុងព្រៃសហគមន៍ ព្រៃឈើភ្នំប្រជុំមិត្ត។

សហគមន៍ព្រៃឈើភ្នំប្រជុំមិត្ត មានទំហំផ្ទៃដី សរុបចំនួន .២៥៣ ហិកតា ស្ថិតនៅក្នុង ភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង។ មកដល់សព្វថ្ងៃនេះ អាជ្ញាធរ ពាក់ព័ន្ធ រៀចំផែនការ និងថែរក្សាអភិរក្សសត្វព្រៃគ្រប់ប្រភេទ ដែលនៅសេសសល់ទាំងនោះ កំុឲ្យបាត់បង់តទៅទៀត

លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បាននិយាយឱ្យដឹងថាៈសហគមន៍ព្រៃ ឈើភ្នំប្រជុំមិត្ត ដែលនៅទីតាំងខាងលើនេះ បានរៀបចំឡើង ដោយរដ្ឋបាលព្រៃឈើស្រុក នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង។

លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត បានបញ្ជាក់ថាៈ សហគមន៍ព្រៃឈើ ភ្នំប្រជុំមិត្ត ខាងលើនេះមានការសម្របសម្រួល ដោយលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក អន ច័ន្ទសុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងលោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់ ជំរុញបង្កើត សហគមន៍ព្រៃឈើប្រជុំមិត្ត ដើម្បីការពារសត្វព្រៃគ្រប់ប្រភេទ ដែលសេសសល់នេះ កុំឲ្យបាត់បង់។

លោក នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រេជាពលរដ្ឋ នៅខេត្តស្ទឹងត្រែង កុំចូលចិត្តបរបាញ់ ដាក់អន្ទាក់សត្វព្រៃ ជាពិសេសអ្នកទទួលទិញសាច់សត្វព្រៃលក់នៅផ្សារត្រូវចូលរួមថែរក្សាព្រៃឈើនិងសត្វព្រៃទាំងអស់គ្នា។ ការបបាញ់សត្វព្រៃ ដាក់អន្ទាក់ ជួញដូរ ទៅកាន់ទីផ្សារ គឺជាអំពើខុសច្បាប់។

សូមបញ្ជាក់ថា ការង្កើតសហគមន៍ព្រៃឈើប្រជុំមិត្ត ទទួលបានការគាំទ្រពីអង្គការ RECFTC លើការរៀបចំផែនការគ្រប់គ្រងព្រៃឈើសហគមន៍ និងបានទទួលមូលនិធិ ក្នុងរូបភាពជាគម្រោងឥណទាន សហគមន៍ព្រៃឈើ ចំនួន .០០០ ដុល្លារអាមេរិក ទុកដើម្បីអនុវត្តគម្រោងឥណទាន។ ថវិកាទាំងនេះ គឺជាប្រាក់ដែលរកបានយកមកអនុវត្ត តាមផែនការគ្រប់គ្រងព្រៃឈើ ក្នុងសហគមន៍ការពារព្រៃឈើ និងសត្វព្រៃ ឲ្យមាននិរន្តរ ភាព។

គម្រោងនេះ ទទួលបានមូលនិធិ ចំនួន ១០.០០០ ដុល្លាអាមេរិក  និងផ្សេងៗទៀត សម្រាប់ដាក់ក្នុងធនាគារ ដោយយកតែការប្រាក់មកប្រើប្រាស់ ការពារព្រៃឈើ និងសត្វព្រៃ តាមរយៈកម្មវិធីដៃគូលើវិស័យព្រៃឈើ និងជលផល ដំណាក់ទី៣ (PaFF 3) ដែលអនុវត្តដោយ RECOFTC /V-PC