ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី៣ មីនា ម្សិលមិញនេះ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានចុះត្រួតពិនិត្យទីតាំងកីឡាទោចក្រយាន និងម៉ារ៉ាតុង ដើម្បីត្រៀមលក្ខណៈប្រកួតកីឡាស៊ីហ្គេម លើកទី៣២។

ទីតាំងសម្រាប់រត់ម៉ារ៉ាតុង និងស៊ីហ្គេម ត្រូវបានរៀបចំនៅខេត្តសៀមរាប។ ប្រណាំងកង់មានចំនួន វិញ្ញាសា គឺកង់ភ្នំ និងកង់គួក ដែលទាំង វិញ្ញាសានេះ ត្រូវធ្វើនៅខេត្ត សៀមរាប ទាំងអស់។ កង់ភ្នំ ធ្វើនៅតំបន់ភ្នំគូលែនដែលទីតាំងនេះ ក្រុមជម្រើសជាតិ កំពុងតែបោះជម្រំហ្វឹកហាត់ រៀងរាល់ ថ្ងៃនៅទីនោះ

ចំពោះវិញ្ញាសារត់ម៉ារ៉ាតុង ដែលមានចម្ងាយ ៤២ គីឡូម៉ែត្រ នោះ រៀបចំនៅមុខប្រាសាទ អង្គរ ទាំងការចេញដំណើរ និងការមកដល់ទី គឺនៅលើគោលដៅដែមួយ។

សម្រាប់ស៊ីហ្គេមលើកទី៣២ ខាងមុននេះ បណ្ដាខេត្តនានា ដែលទទួលធ្វើជាម្ចាស់ផ្ទះហើយត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បានពិនិត្យទីតាំងឡើងវិញនោះ មានខេត្តព្រះសីហនុ ដែលទទួលរៀបចំការប្រកួតបាល់ទះ លើឆ្នេរខ្សាច់ទូកក្ដោង និងម៉ូតូទឹក។ ខេត្តកែប ទទួលរៀបចំកីឡាទ្រីយ៉ាត្លុង ខេត្តកំពត ទទួលរៀបចំប្រណាំងទូក ប្រពៃណីខ្នាតអន្តរជាតិ និងខេត្តសៀមរាប ទទួលរៀបចំរត់ម៉ារ៉ាតុង និងប្រណាំងទោចក្រយាន៕/V-PC