ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតទោចក្រយានពានរង្វាន់ UCI Cup C1 Class នៅខេត្ត Phichit ប្រទេសថៃដែលកំពុងតែប្រព្រឹត្តិទៅនោះ អត្តពលិកកម្ពុជា ថ្ងៃទី២ ហាក់ដូចជាមិនបានទទួលលទ្ធផលល្អឡើយ។
វិញ្ញាសា Women , Men Elite XCOកីឡាការិនីកម្ពុជា ខេន ម៉ាឡៃ ចំណាត់ថ្នាក់លេខ១២ កីឡាករ ឆាន ឆៃហ្វុង ចំណាត់ថ្នាក់លេខ៨ និងកីឡាករ ឃឹម ម៉េងឡុង ចំណាត់ថ្នាក់លេខ១២។
ព្រឹត្តិការណ៍នេះ បានបញ្ចប់តែក្រុមកីឡាករកម្ពុជាយើង នឹងបន្តប្រកួត នូវពានរង្វាន់ Royal Cup National Thailand Championship ជុំទី៣ នាងថ្ងៃទី៤ និងទី៥ ខែមីនា នាខេត្ត Phichit ដដែល។
ព្រឹត្តិការណ៍នេះ មានកីឡាករ កីឡាការិនីខ្លាំងៗ មកពី ១០ ប្រទេស ចូលរួមក្នុងនោះមានម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ជប៉ុន កូរេ ចិន បារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក រួមជាមួយនឹងថៃ ដែលជាម្ចាស់ផ្ទះ។
សម្រាប់កម្ពុជា ក្រៅពីលោក ផេង ប៉ូលីន ដែលជាប្រធានប្រតិភូ និងលោក អ៊ុច សុខវិបុល ដែលជាគ្រូបង្វឹកនោះ កីឡាករមាន ៥រូបគឺឃឺម ម៉េងឡុង ឆាន ឆៃហ្វុង ក្រូច វ៉ា ម៉ៅ សុពិសិដ្ឋ និងកីឡាករ មុត ប្រុសសុភក្ត្រា។ចំពោះកីឡាការិនីខេន ម៉ាឡៃ យត់ កន្និកា វ៉ុន ស្រីនីត និង អេង សុជាតា ដែលជាប្រធានក្រុមនារី៕/V-PC