ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី៣ មីនា ម្សិលមិញនេះ ខេត្តកណ្ដាល បានការប្រកួត បាល់ទាត់ដណ្ដើមពានរង្វាន់អភិបាលខេត្តកណ្ដាល លើកទី២ ដែលគេប្រសិទ្ធិនាមថា « Kong Sophorn Cup 2023» ការប្រកួតនេះ ធ្វើឡើងដើម្បីគាំទ្រយុទ្ធនាការ “Beyond the Games” ក្រោមមូលបទបេះដូងលោតក្នុងចង្វាក់តែមួយ

លោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល បានប្រសាសន៍ថាៈ ការប្រកួតកីឡាបាល់ ទាត់ និងព្រឹត្តិការណ៍សម្ដែងកីឡាមិត្តភាពគាំទ្រ យុទ្ធនាការ “Beyond the Games” ក្រោមមូលបទបេះដូងលោតក្នុងចង្វាក់តែមួយបានប្រព្រឹត្តិទៅក្រោមម្លប់ ដ៏ត្រជាក់នៃសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍កីឡា បានប្រារព្ធឡើង ក្នុងឱកាសនេះ ក៏ដើម្បីអបអរសាទរ ជូនកីឡាករ កីឡាការិនី ខេត្តកណ្ដាល បានចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាប៉ារ៉ាហ្គេម លើកទី១ បាននាំមកនូវកិត្តិយស និងមេដាយជ័យលាភីជាច្រើន សម្រាប់ខេត្តកណ្តាល ដោយក្នុងនោះ ខេត្តកណ្តាល ទទួលបានចំណាត់ថ្នាក់លេខ៤ នៅទូទាំងប្រទេស ដែលទទួលបានមេដាយ សរុបច្រើនជាងគេ

មិនតែប៉ុណ្ណោះ ក៏ដើម្បីអបអរសាទរ ដល់ក្រុមកីឡាបាល់ទាត់បុរស និង នារី ... ខេត្តកណ្តាល ដែលបានចូលរួមប្រកួតដណ្ដើមពានរង្វាន់ Soccer League លើកទី៦ ដែលមានក្រុមកីឡាបាល់ទាត់ ចូលរួមប្រកួត ៧៤ ក្រុម មកពីទូទាំងប្រទេស ក្នុងនោះ ក្រុមកីឡា បាល់ទាត់បុរស ... ខេត្តកណ្តាល ទទួលបានចំណាត់ថ្នាក់ លេខ១ ជាម្ចាស់ពានរង្វាន់ Soccer League លើកទី៦ និងក្រុមកីឡាបាល់ទាត់ នារី សស.. ស្រុកស្អាង ទទួលបានចំណាត់ថ្នាក់លេខ៣ នៅទូទាំងប្រទេស៕/V-PC