ដោយៈ សរិទ្ធ / ភ្នំពេញៈ នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៣ កម្លាំងការិយាល័យប្រឆាំង បទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះកោស ជប់ម៉ាស្សា ផ្លូវ៣០ម៉ែត្រ ភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីក្លែងបន្លំជាកងរាជអាវុធហត្ថ ដើរប្រមូលលុយ តាមកន្លែងម៉ាស្សាកោសជប់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់។
ជនសង្ស័យឈ្មោះ ស៊ី កប ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានក្លែងពាក់ ឯកសណ្ឋានអាវុធហត្ថ ដាក់ឈ្មោះថា ហេង សុភក្រ្ក និងពាក់សក្កិ ថ្នាក់អនុសេនីយ៍ឯក កាន់កាប់អាវុធខ្លី ១ដេីម ម៉ាក K៥៤ លេខ១៩៥២ បង់១ គ្រាប់៧គ្រាប់ អាឌី១គ្រឿង ស្រោមកាំភ្លើង ១ ម៉ូតូ១គ្រឿង ម៉ាកហុងដា វ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JV-2940 ធ្វើសកម្មភាពដើរប្រមូលលុយ តាមកន្លែងម៉ាស្សាកោសជប់ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។
ក្រោយពេលស្តាប់ចម្លើយជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានក្លែងបន្លំឯក សណ្ឋានកងរាជអាវុធហត្ថ ដើរប្រមូលលុយ តាមកន្លែងម៉ាស្សាកោសជប់ ព្រមទាំងកាន់ កាប់អាវុធខុសច្បាប់ ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញកសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕/V-PC