ភ្នំពេញ:កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា បម្រេីការនៅទីស្តីការគណ:រដ្ឋមន្ត្រី ដឹកនាំដោយលោក គង់ ច័ន្ទវាសនា បាននាំយកកង់ចំនួន ១០០គ្រឿង ទៀត ដែលជាអំណោយរបស់ស្ថានទូតចិន ទៅប្រគល់ជូនសិស្សក្រីក្រ នៅឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។

ពិធីប្រគល់-ទទួលអំណោយនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី ដោយមានការចូលរួមពីលោកអភិបាលស្រុក សមាជិក សមាជិកានៃក្រុមការងារយុវជន ស.ស.យ.ក. ទីស្តីការគណ:រដ្ឋមន្ត្រី ការិយាល័យអប់រំស្រុក អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាអាណាព្យាបាលជាច្រេីនរូប។

គិតត្រឹមពេលនេះ តាមរយ:ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា បម្រេីការ នៅទីស្តីការគណ:រដ្ឋមន្ត្រី អំណោយដ៏ថ្លៃថ្លារបស់ស្ថានទូតចិន ត្រូវបានចាត់ចែងប្រគល់ជូនដល់៖​ ១.​ បណ្ណាល័យខេត្តកំពង់ស្ពឺ (កុំព្យូទ័រលេីតុ ចំនួន ៨គ្រឿង និងព្រីនធ័រ ចំនួន ៤គ្រឿង ) ២.​ មន្ទីរអប់រំខេត្តកំពង់ស្ពឺ (កង់ចំនួន ១០០គ្រឿង សម្រាប់ចែកជូនដល់សិស្សក្រីក្រក្នុងខេត្ត) ៣.​ វិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (កង់ចំនួន ១០០គ្រឿង សម្រាប់ចែកជូនដល់សិស្សក្រីក្រក្នុងវិទ្យាល័យ) ៤.​ ក្រុមការងារ ស.ស.យ.ក. ទីស្តីការគណ:រដ្ឋមន្ត្រី (កុំព្យូទ័រយួរដៃចំនួន ៧គ្រឿង និងព្រីនធ័រចំនួន ២គ្រឿង សម្រាប់បំពេញការងារ) និង៥.​ វិទ្យាល័យ សុខ អាន ព្រៃមេលង ក្នុងឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ (កង់ចំនួន ១០០គ្រឿង សម្រាប់ចែកជូនដល់សិស្សក្រីក្រក្នុងឃុំព្រៃខ្លា) ដែលគិតជាទឹក​ប្រាក់ប្រមាណ ៥០ ០០០ដុល្លារអាមេរិក។

ក្រុមការងារសូមថ្លែងអំរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រសព្វបែបយ៉ាង និងផ្តល់ឱកាសជាបន្តបន្ទាប់ ដល់ក្រុមការងារ​ ស.ស.យ.ក.​ បម្រេីការនៅទីស្តីការគណ:រដ្ឋមន្ត្រី​ និងដល់យុវជនកម្ពុជានៅទូទាំងប្រទេស ដេីម្បីចូលរួមក្នុងកិច្ចការសង្គម សប្បុរសធម៌ និងមនុស្សធម៌។

ក្រុមការងារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ដល់ស្ថានទូតចិនប្រចាំនៅកម្ពុជា ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លាទាំងនេះ ដល់ក្រុមការងារ ដេីម្បីចូលរួមចំណែកក្នុងការពង្រឹងវិស័យអប់រំ និងការអភិវឌ្ឍធនធានយុវជនកម្ពុជា។ ក្រុមការងារ សូមជូនពរឱ្យចំណងមិត្តភាពកម្ពុជា-ចិន កាន់តែរីកចម្រេីន និងរឹងមាំឡេីងជាលំដាប់ ដេីម្បីជាប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរឋ៕សរន