ដោយៈ សរិទ្ធ / កំពង់ស្ពឺ៖ បន្ទាប់ពីផ្ទុះរឿងអាស្រូវរបស់ ព្រះចៅអធិការវត្តកំពូលពេជ្រ ព្រះនាម ហេង សាវ៉ុន បានប្រព្រឹត្តទង្វើខុសនឹងធម៌វិន័យរួចមក ភិក្ខុរូបនេះ បានយល់ព្រម លាចាកសិក្ខាបទ ទៅតាមព្រះធម៌វិន័យព្រះសម្មាសម្ពុទ្ធ នៅវេលាម៉ោង ០៨ៈ៣០ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ នេះហើយ នៅវត្តដំណាក់ត្រាច ខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ព្រះសង្ឃមួយអង្គ ជាព្រះចៅអធិការវត្តកំពូលពេជ្រ ត្រូវបានគេប្រទះឃើញស្លៀកពាក់ ខោអាវធម្មតា ជិះរថយន្តស៊េរីទំនើប ដើរលេងហ៊ឺហាសប្បាយ នៅពេលយប់ ក្នុងរាជធានីភ្នំពេញ ហើយក៏ត្រូវគេប្រមាញ់ថតរូប បានក្នុងសំលៀកបំពាក់ ជាគ្រហស្ថ នៅមុខមណ្ឌលកម្សាន្ត ណាហ្គា ដែលជាទីតាំងលេងល្បែងស៊ីសង៕/V-PC