ដោយ : ប.ជ័យ / បន្ទាយមានជ័យ៖ កាលពីម៉ោងជិត៤ ល្ងាចថ្ងៃទី០៤ខែមីនាឆ្នាំ២០២៣ មុននេះមានរថយន្តបើកបរដោយជនជាតិចិនបង្កមគ្រោះថ្នាក់ចរាចរណ៍មួយដោយបានបុកម៉ូតូពេញទំហឹង ហើយជ្រុលទៅបុកចូលផ្ទះនៅក្បែរកន្លែងកើតហេតុថែមទៀត។
ប្រភពពីកើតហេតុឱ្យដឹងថា គ្រោះថ្នាក់នេះបណ្ដាលឱ្យបុរសអ្នកបើកបរម៉ូតូបានស្លាប់ភ្លាមៗនៅផ្លូវជាតិលេខ៥ មុខដុងអារញ្ញស្ថិតនៅក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនឹងអ្នកពាក់ព័ន្ធបាននឹងកំពុងតាមចាប់ជនជាតិដែលបង្កគ្រោះថ្នាក់នោះ ។
ឯរថយន្តនិងម៉ូតូត្រូវបាននាំទៅរក្សាទុកនៅនគរបាលជំនាញចរាចរណ៍ក្រុងប៉ោយប៉ែត ៕សរន / N