​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មនុស្ស​តិច​ណាស់​បួន​នាក់​បាន​ស្លាប់​និង​ជិត​៤១.០០០​នាក់​ត្រូវបាន​ជម្លៀស​ខ្លួន​នៅ​ម៉ាឡេស៊ី​បន្ទាប់​ពី​ការ​ជន់​លិច​បង្កឡើង​ដោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​«​មិន​ធម្មតា​»​អស់​ពេល​ជាច្រើន​ថ្ងៃ​នៅ​រដ្ឋ​ជាច្រើន នេះ​បើ​តាម​ការប្រកាស​របស់​ពួក​មន្ត្រី​កាលពី​ថ្ងៃ​សៅរ៍​។​

​របាយការណ៍​ក្នុង​មូលដ្ឋាន​និង​សារព័ត៌មាន​ក្នុងស្រុក​បាន​បង្ហាញ​រូបភាព​ផ្លូវ រថយន្ត​និង​ផ្ទះ​ត្រូវ​ជន់​លិច ហើយ​ហាង​ជា​ជួរ​បិទទ្វារ​នៅ​តំបន់​រង​ការលិចលង់ ភាគច្រើន​នៅ​ក្នុង​រដ្ឋ​ចូហ័រ​(Johor)​ក្បែរ​ប្រទេស​សិង្ហ​បុរី​។​

​ភ្លៀង​ធ្លាក់​មិន​ឈប់ឈរ​​ក៏រារាំង​ដ​ល់ការងារ​ជួយ​សង្គ្រោះ​។​

​ប៉ូលីស​បាន​និយាយថាយ៉ាងហោច​ណាស់​មនុស្ស​បួន​នាក់​បាន​ស្លាប់​ចាប់តាំងពី​ថ្ងៃ​ពុធ រួម​ទាំង​បុរស​ម្នាក់​ដែល​រថយន្ត​របស់​គាត់​ត្រូវ​ទឹក​ហូរ​នាំយកទៅ​និង​ប្តី​ប្រពន្ធវ័​យ​ចំណាស់​មួយគូ​ដែល​ស្លាប់​ដោយ​លង់ទឹក​។​​ជនរងគ្រោះ​ចុងក្រោយ​គឺ ស្ត្រី​វ័យ​៦៨​ឆ្នាំ​ម្នាក់ ដែល​បាន​លង់ទឹក​នៅ​ក្បែរ​ផ្ទះ​ដែល​ជន់​លិច​របស់គាត់​នៅ​ចូហ័រ​។​

​មនុស្ស​ជិត​៤១.០០០​នាក់​នៅក្នុង​រដ្ឋ​ចំនួន​ប្រាំមួយភាគច្រើន​នៅ​រដ្ឋ​ចូហ័រ ត្រូវបាន​ជម្លៀស​ទៅកាន់​សាលារៀន​និង​មជ្ឈមណ្ឌល​សហគមន៍ កន្លែង​ដែល​ទឹក ស្បៀង និង​សម្លៀក​បំពាក់​ត្រូវបាន​ចែក​អោយ​។​

​មន្ត្រី​ម៉ាឡេស៊ី​ម្នាក់​បាន​និយាយថា វា​ជា​ការ​ជន់​លិច​ដ៏​អាក្រក់​បំផុត​នៅ​ចូហ័រ គិត​តាំងពី​ឆ្នាំ​១៩៦៩។

​ម៉ាឡេស៊ី​កំពុង​ជួប​ការធ្លាក់ភ្ល​ៀង​ខ្លាំង​មិន​ធម្មតា​ចាប់ពី​ដើម​រដូវវស្សា​ដែល​បាន​ចាប់ផ្តើម​នៅ​ខែ​វិច្ឆិកា​។​ជំនន់​អាក្រក់​បំផុត​ពី​មុន​នៅក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ​បានកើត​ឡើង​នៅ​ឆ្នាំ​២០១៤ ដោយ​បាន​បង្ខំ​អោយ​មនុស្ស​ប្រមាណ​១១៨.០០០​នាក់​ភៀសខ្លួន​ចេញពីផ្ទះ​របស់​គេ​៕

​ទឹកជំនន់​ពន្លិតផ្លូវនិងហូរចូលផ្ទះនៅ​រដ្ឋ​ចូហ័រ​