ដោយៈយោធិន ភ្នំពេញៈ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការងារបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទៅគោរពវិញ្ញាក្ខន្ធលោកវរសេនីយ៍ឯក ភឿក ជីវ័ន្តដែលបានពលីជីវិតនៅតំបន់បេសកកម្មតេសាលីត សាធារណរដ្ឋម៉ាលី និងបាននាំយកសារចូលរួមមរណទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូនដល់ក្រុមគ្រួសារសពនាលំនៅដ្ឋានស្ថិតក្នុងភូមិត្រពាំងសំរិត សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សារលិខិតមានខ្លឹមសារទាំងស្រុងៈក្នុងឱកាសជាមួយគ្នានេះដែរលោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន ក្នុងនាមគណៈកម្មាធិការជាតិក៏បានផ្តល់សារចូលរួមមរណទុក្ខជូនដល់ក្រុមគ្រួសារសពផងដែរ៕សរន / N