ដោយៈ បាយ័ន / សៀមរាបៈ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ នេះ លោកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលលសៀមរាប បានអញ្ជើញសំណេះសំណាល ក្នុងពិធីបញ្ចុៈខណ្ឌសីមាព្រះវិហារ វត្តពញាព្រហ្ម ស្ថិតក្នុងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ។

ក្នុងពិធីនោះ លោកឧកញ៉ា សៀង ណាំ បានចូលរួមបច្ច័យចំនួន ២០ លានរៀល ប្រគេលដល់វត្តវត្តពញាព្រហ្ម ទុកចាត់ចែងប្រើប្រាស់ តាមការចាំបាច់។ ជាមួយគ្នានេះ លោកឧកញ៉ា សៀង ណាំ ក៏បានឧបត្ថម្ភ ដល់យាយជី តាជី ចំនួន ២២០ នាក់ ដោយក្នុងម្នាក់ៗ ទទួលបានក្រណាត់ស ១ដុំ និងប្រាក់ ៥.០០០ រៀល។ ប្រជាពលរដ្ឋ ចំនួន ៧០០ នាក់ ដោយក្នុងម្នាក់ៗ ទទួលបានសារុង១ ។ ដោយឡែក លោកគ្រូ អ្នកគ្រូ ចំនួន១០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានប្រាក់ ៥០.០០០ រៀល និងសិស្សចំនួន ១០០ នាក់ ដោយក្នុងម្នាក់ៗ ទទួលបានសៀវភៅសរសេរ ២ ក្បាល និងប្រាក់ ៥.០០០ រៀល៕/V/R