ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រណាំងកង់ ក្នុងព្រឹត្តិការណ៍ Royal Cup Thailand MTB National Championship នៅខេត្ត Phichit ព្រះរាជាណាចក្រថៃ ថ្ងៃទី៤ មីនា ក្រុមកម្ពុជា ពិតជាធ្វើបានល្អមែន។

វិញ្ញាសា XCO Men Elite កីឡាករកម្ពុជា ឆាន ឆៃហ្វុង ចំណាត់ថ្នាក់លេខ៣។ វិញ្ញាសា XCO Men Under 23 ក៏កីឡាករ ឆាន ឆៃហ្វុង ចំណាត់ថ្នាក់លេខ៣ ដែរ។

វិញ្ញាសា XCO Women Elite កីឡាការិនីកម្ពុជា ខេន ម៉ាឡៃ ចំណាត់ថ្នាក់លេខ ៤ ។ វិញ្ញាសា XCO Women Under 23 ក៏កីឡាការិនី ខេន ម៉ាឡៃ ចំណាត់ថ្នាក់ លេខ៣ ដែរ ។

វិញ្ញាសា XCO Men Class B Open កីឡាករកម្ពុជា មុត ប្រុសសុភ័ក្ត្រា ចំណាត់ថ្នាក់លេខ៤។ វិញ្ញាសា XCO Women Class 35 កីឡាការិនីកម្ពុចា អេង សុជាតា ចំណាត់ថ្នាក់លេខ១។

សម្រាប់កីឡាករ ២ រូប និងកីឡាការិនី ២រូប ទទួលបានពានរង្វាន់សរុបចំនួន ៦ ពាន។
សម្រាប់ថ្ងៃទី៥ មីនានេះ ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា នឹងបន្តប្រកួតលើ វិញ្ញាសាកង់ភ្នំ Eliminate ទៀត។

ព្រឹត្តិការណ៍នេះ មានកីឡាករ កីឡាការិនីខ្លាំងៗ មកពី ១០ ប្រទេសចូលរួម ក្នុងនោះមាន
ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ជប៉ុន កូរ៉េ ចិន បារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក រួមជាមួយនឹងថៃ ដែលជាម្ចាស់ផ្ទះ។

សម្រាប់កម្ពុជា ក្រៅពីលោក ផេង ប៉ូលីន ដែលជាប្រធានប្រតិភូ និងលោក អ៊ុច សុខវិបុល ដែលជាគ្រូបង្វឹកនោះ កីឡាករ មាន ៥ រូបគឺ ឃឺម ម៉េងឡុង ឆាន ឆៃហ្វុង ក្រូច វ៉ា ម៉ៅ សុពិសិដ្ឋ និងកីឡាករ មុត ប្រុសសុភក្ត្រា។ ចំពោះកីឡាការិនី ខេន ម៉ាឡៃ យត់ កន្និកា វ៉ុន ស្រីនីត និង អេង សុជាតា ដែលជាប្រធានក្រុមនារី៕/V-PC