ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រមុខសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន នាថ្ងៃទី៤ មីនា ម្សិលមិញនេះ បានបើកកិច្ចប្រជុំ គណៈកម្មការរៀបចំការប្រកួត មន្តី្របច្ចេកទេស អាជ្ញាកណ្តាល និងចៅក្រម ដើម្បីត្រៀមខ្លួនព្រឹត្តិការណ៍ ការប្រកួតកីឡាប្រដាល់ គុនខ្មែរ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ ដែលប្រព្រឹត្តចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ។

អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ហេង សុឃន បានប្រាប់ឲ្យដឹងថាៈ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២២ មានក្លិបប្រដាល់ គុនខ្មែរ ចំនួន ១០ ចូលរួម និងមានកីឡាករ-កីឡាការិនី ចំនួន ១១១ នាក់ រួមមាន ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តមណ្ឌលគីរី ខេត្តសៀមរាប និងខេត្តស្វាយរៀង។

លោកផ្កាយ៣ តែម ម៉ឺន បានមានប្រសាសន៍ថាៈ ការប្រកួតជើងឯកឆ្នាំនេះ សហព័ន្ធ នឹងកំណត់គណៈកម្មការបច្ចេកទេស តាមគោលការណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡា ចំនួន៣០ ទៅដល់ ៤០នាក់ ដើម្បីពង្រឹងសមត្ថភាព មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរ ត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ លោកត្រូវការមន្រ្តីបច្ចេក ទេស អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរ មានសមត្ថភាព ច្បាស់លាស់៕/V-PC