ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាចាប់ផ្ដើមរាប់ថយក្រោយ(Count Down)​សម្រាប់ព្រឹត្តិការណ៍ AFC U20 Woman’s Asian Cupវគ្គជម្រុះជុំទី១ហើយ។

គិតត្រឹមថ្ងៃទី៥មីនានេះនៅសល់ពេលតែបួនថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់ការប្រកួតពានរង្វាន់ AFC U-20 Woman’s Asian Cup​វគ្គជម្រុះជុំទី១ដែលនេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការបាល់ទាត់ឈុតនារី។កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃពូលGដែលមានមីយ៉ាន់ម៉ានិងម៉ាឡេស៊ី។

ថ្ងៃទី៨មីនាកម្ពុជាប្រកួតជាមួយក្រុមមីយ៉ាន់ម៉ានិងថ្ងៃទី១០មីនាកម្ពុជាប្រកួតជាមួយក្រុមម៉ាឡេស៊ី។ការប្រកួតទាំង២នេះនឹងធ្វើនៅកីឡដ្ឋាន Smart RSN

ពេលនេះក្រុមនារីអាយុក្រោម២០របស់កម្ពុជាកំពុងតែប្រមូលផ្ដុំហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទី។លោកប្រាក់ វុទ្ធីដែលជាគ្រូបង្គោលរបស់ក្រុមU-20កម្ពុជាបាននិយាយថាសម្រាប់វគ្គជម្រុះជុំទី១នេះកម្ពុជាត្រូវតែឆ្លងឲ្យផុតព្រោះការប្រកួតធ្វើនៅលើដីយើង។សូមជូនពរឲ្យអ្វីៗបានសម្រេចតាមបំណងទៅចុះ៕សរន-PC