ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ខាត​

​កិរិយាសព្ទ​

​ថយ​ពី​ចំនួន​ដើម​, មិន​ពេញ​, មិន​ចំណេញ​
​ជួញ​ខាត​, រកស៊ី​ធ្វើការ​ខាត​, ខាតចុង ខាតដើម​។ ព​. ផ្ទ​. ចំណេញ ។​

​កិរិយាវិសេសន៍​

​ថយ​ពី​ចំនួន​ដើម​, មិន​ពេញ​, មិន​ចំណេញ​
​ជួញ​ខាត​, រកស៊ី​ធ្វើការ​ខាត​, ខាតចុង ខាតដើម​។ ព​. ផ្ទ​. ចំណេញ ។​

​គម្ដែង​

(​គំ​ម្ដែ​ង ជើង ដ ឬ គំ​-​មៈ ដែង​)

​នាមសព្ទ​

(​ក្លាយ​ឃ្លាត​មកពី​ពាក្យ​ខ្មែរ ក្នុង​សម័យបុរាណ​ព្រេងនាយ​ថា ក្រ​ម្រ​តាង > ក្រ​ម្រ​តេង > ក្រ​ម្រ​តែង ) មានន័យថា ព្រះតេជព្រះគុណ​; លោក​ជា​អម្ចាស់​។ លុះ​ចំណេរ​កា​លត ៗ មក ខ្មែរ​យើង​ប្រើពាក្យ​នេះ សំដៅ​សេចក្ដី​ថា លោកអ្នក​មានបុណ្យ​ច្រើន​គួរ​ជាទីគោរព គួរ​ធ្វើ​សក្ការបូជា​; លោក​អ្នកមាន​ស័ក្តិយស​ខ្ពង់ខ្ពស់ ។ គម្ដែងក្រឡា ស្វាមី​, ប្ដី ។ គម្ដែងផ្ទៃក្រោម​ព្រះរាជា​, ក្សត្រិយ៍​ទ្រង់​រាជ្យ (​មើល​ក្នុង​ពាក្យ ផ្ទៃ ទៀតផង​) ។ គម្ដែងសង្ឃ ព្រះ​ភិក្ខុសង្ឃ​ជាទីគោរព : បពិត្រ​ព្រះ​គម្ដែងសង្ឃ . . . ។​

​ឆ្នោត​

​នាមសព្ទ​

​កំណត់​សរសេរ​នឹង​ស្លាក ។ សំបុត្រ​ប្លុង​ឥត​ឈ្មោះ​អ្នកសរសេរ ។ ស្លាក​, សំបុត្រ​ប្រាប់​លាភ​ដែល​ត្រូវបាន​ដោយ​ចាប់​ផ្សងបុណ្យ​ព្រេង​, ផ្សងសំណាង ។​

​ឆ្ពិន​

​នាមសព្ទ​

​ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ សន្ដាន​ត្រី​គជ្រា ។​

សកវាទី​

(​សៈកៈ​វា​–)

​នាមសព្ទ​

(​បា​.; សំ​. ស្វ​កវា​ទិន៑​) អ្នក​ពោល​ពាក្យ​ខាង​ចំណែក​ខ្លួនឯង គឺ​អ្នក​ចោទសួរ​, អ្នក​ដណ្ដឹង​; បើ​ស្ត្រី​ជា សកវាទិនី​; ជា​គូ​គ្នា​នឹង បរ​វាទី ,​បរ​វាទិនី អ្នក​ពោល​ពាក្យ​ខាង​ចំណែក​អ្នកដទៃ គឺ​អ្នកឆ្លើយ​ដោះ​, អ្នកដោះស្រាយ​; អ្នកឆ្លើយ​ទាស់ ។​