​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​កាត់កាល់​

​កិរិយាសព្ទ​

​បោះបង់​លែង​រាប់អាន​តទៅ​
​អាពុក​កាត់កាល់​កូនប្រុស​ស្រី​ដែល​មិន​តាម​ដំបូន្មាន​; បើទុកជា​ម៉ែ​កាត់កាល់​ខ្ញុំៗ ក៏​មិន​ចោល​ម៉ែ ពីព្រោះ​ម៉ែ​មានគុណ​នឹង​ខ្ញុំ​ធ្ងន់​ណាស់ ។​

​ង៉ា​ញ់ៗ​

​ឧទានសព្ទ​

​សូរ​ឮ​ដោយ​ឆ្កែ​គ្រហឹម​ញេញធ្មេញ ដើម្បី​ការខ្លួន ឬ ការមិន​ឲ្យ​ឆ្កែ​ឯទៀត ដណ្ដើម​អាហារ​ចំណី​ដែល​ខ្លួន​វា​បានមក ។​

​ឃ្លៀច​

​គុណសព្ទ​

​មាន​សម្បុរ​ស​ស្រគាំ​ដូច​ឆ្នាំងដី​ថ្មី​
​ក្របីឃ្លៀច ( និយាយ​បានតែ​ក្របី ) ។​
​ដំរី​ដែលមាន​សម្បុរ​ស្រដៀង​នឹង​ឆ្នាំងដី​ថ្មី ខ្មែរ​បុរាណ​ហៅ ដំរី​ឃ្លៀច ដែរ​, លុះ​ចំណេរ​កា​លត​មក ខ្មែរ​ហៅ ដំរី​ស ។​

​រម្ងាប់​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​រងាប់​, ឲ្យ​ស្ងប់​, ឲ្យ​បាត់​ស្ងាត់​, ឲ្យ​វិនាស​
​រម្ងាប់រោគ​, រំងាប់ចង្រៃ​, រំងាប់​ពាក្យ​ចម្រូងចម្រាស់ ។​

​រំងាប់​

​កិរិយាសព្ទ​

( ម​. ព​. រម្ងាប់ ) ។​