ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​កន្តារ​

(​កន់​-​តា ឬ កន់​-​តា​រៈ​)

នាមសព្ទ​

( បា​. < កំ “​ទឹក​” + តារ “​ឆ្លង ឬ ចម្លង​” ) ផ្លូវ​លំបាក ឬ
​ផ្លូវ​ដែល​ច្រើន​ប្រកបដោយ​គ្រោះថ្នាក់​
​ចោរកន្តារ ផ្លូវ​លំបាក​ព្រោះ​ចោរ​, អមនុស្ស​កន្តារ ផ្លូវ​លំបាក​ព្រោះ​អមនុស្ស​មាន​យក្ស​ជាដើម​, វា​ឡ​កន្តារ ផ្លូវ​លំបាក​ព្រោះ​សត្វ​សាហាវ​, និ​រុទ​ក​កន្តារ​ផ្លូវ​លំបាក​ព្រោះ​គ្មាន​ទឹក​, ទុព្ភិក្ខ​កន្តារ ផ្លូវ​លំបាក​ព្រោះ​គ្មាន​បាយ ។ ល ។ កន្តារទ្ធា ( កន់​-​តា​-​រ័​ត​ធា ) ន​. (​បា​. កន្តារ “​លំបាក​” ឬ គ្រោះថ្នាក់ + អទ្ធា “​ផ្លូវ ឬ ផ្លូវ​ឆ្ងាយ ” ) ផ្លូវ​លំបាក​, ផ្លូវ​ដែលមាន​គ្រោះថ្នាក់ ។​

ខាទនីយាហារ​

(​ខា​ទៈ​នី​យា​ហា​)

នាមសព្ទ​

(​បា​.) អាហារ​ម្រា​ប់ទំ​ពា (​ពួក​បង្អែម ឬ ចំណី​)
​ផ្លែឈើ​មាន​ផ្លែស្វាយ​ជាដើម ជា​ខាទនីយាហារ ។​

​គម្ភីរ​

​គុណសព្ទ​

(​សំ​. បា​.) ដែលមាន​ជម្រៅ​, ជ្រៅ ។ សម្រាប់​ប្រើ​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ​
​គម្ភីរបទ ( —​រៈបត់ ) បទ ឬ ចំណែក​នៃ​សេចក្ដី​ដ៏​ជ្រាលជ្រៅ ។ គម្ភីរភាព (—​រៈ​ភាប​) ភាព​ជ្រៅ​, ជម្រៅ ។ គម្ភីរមតិ ( —​រៈមៈតិ ) មតិ​ជ្រៅ​, គំនិត​ជ្រៅ ។ ល ។​

​រលាប្អៀរ​

​នាមសព្ទ​

​ឈ្មោះ​ស្រុក​មួយ​ក្នុង​ខែត្រ​កំពង់ឆ្នាំង​
​អភិបាលស្រុក​រលាប្អៀរ ។​

​ឡូ​

​កិរិយាវិសេសន៍​

​អំពី​សូរ​ស្រែក​ខ្លាំង​ឮ​គ្រលួច ឬ​សូរ​និយាយ​ខ្លាំង​ពេញ​សំឡេង​
​ស្រែក​ឡូ​, និយាយ​ឡូៗ ។​

​នាមសព្ទ​

(​បារ​.​ឡូត៍ Lot) ចំណែក​ផ្សេងៗ​ក្នុងការ​បែងចែក​ឬ​ចំនួន​ផ្សេងៗ​ដែល​បែង​ចេញ​ជា​ភាគ​
​ដី​មួយ​ឡូ​, បែង​ចែកជា​ឡូត៍ ។​
​ខ្មែរ​ច្រើន​ប្រើពាក្យ​នេះ​ចំពោះតែ​ចំនួន​របស់ ៦ គូ ឬ ចំនួន ១២ (​ដូច​យ៉ាង​ចាន​និង​ដប​ជាដើម​)
​ចាន​មួយ​ឡូ (​ចាន​១២), ថ្នាំ​ដប់​ពីរ​ឡូ (​ថ្នាំ​ទឹក ២៤ ដប​) ។​

​នាមសព្ទ​

( យ​. ហ្លូ៎ Lo “​រន្ធ​; ប្រហោង​” )​ឈ្មោះ​ល្បែងស៊ីសង​មួយ​ប្រភេទ លេង​ដោយ​បោះ​កាស​ឬ​លុយ​ឱ្យចូល​ក្នុង​រន្ធ​ដី​តូច . . . ជា​ល្បែង​ក្មេង​
​ពួកក្មេង​លេង​ឡូ ( សព្វថ្ងៃ​រាជរដ្ឋាភិបាល​ហាម​មិនឱ្យ​លេង ព្រោះ​ជា​ល្បែងស៊ីសង​នាំឱ្យ​ហិនហោច​ប្រយោជន៍​គ្រប់យ៉ាង ) ។​

នាមសព្ទ​

( ម​. ព​. ចាប៉ឹក ) ។​