ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ក្មេងប្រុស​ស៊ី​រី​ម្នាក់​ដែល​បាន​ប្រាប់​ពួក​អ្នក​ជួយ​សង្គ្រោះ​ក្រោយ​រញ្ជួយ​ដី​ដ៏​អន្តរាយ​កាលពី​ខែ​កុម្ភៈ ថា​ខ្លួន​ចង់​ជួប​តារា​បាល់ទាត់ គ្រីស្ទៀ​ណូ រ៉ូ​ណាល់​ដូនោះ កាលពី​ថ្ងៃ​សុក្រ​ទី​៣​មីនា ត្រូវបាន​នាំ​ទៅ​ជួប​អាយ​ដល​របស់​ខ្លួន​ដោយ​ផ្ទាល់ ក្រោយពី​រូបគេត្រូវ​បាន​អញ្ជើញ​អោយទៅ​ទស្សនា​ការប្រកួត​របស់​ក្លឹប Al Nassr​នៅ​អា​រ៉ាប៊ីសាអូឌីត​។​

​ណា​ប៊ីល សា​អ៊ី​ដ​(Nabil Saeed)​បាន​ធ្វើ​សំណើ​ទៅ​កាន់​ពួក​បុគ្គលិក​ជួយ​សង្គ្រោះ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​ត្រូវបាន​ចែករំលែក​នៅក្នុង​បណ្តាញ​សង្គម​កាលពី​ខែ​មុន ក្រោយ​រញ្ជួយ​ដី​កំលាំង​៧,៨​រិ​ច្ឆ​ទ័រវា​យ​​ប្រហារ​តួ​ក​គី​និង​ស៊ី​រី​កាលពី​ថ្ងៃ​៦​កុម្ភៈ​។​

​មនុស្ស​ជាង​៥០.០០០​នាក់​បាន​ស្លាប់​ក្នុង​រញ្ជួយ​ដី​នេះ ក្នុងនោះជាង​៥.៩០០​នាក់ស្លាប់នៅ​ពេល​ខាង​ស៊ី​រី​​​។​

​ណា​ប៊ីល ជាមួយនឹង​ទឹកមុខ​ញញឹម បាន​ជួប​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់​រូប​នេះ​មួយ​ភ្លែត​មុន​ការប្រកួត ជាមួយនឹង​ការស្វាគមន៍​ដោយ​ការ​ទះដៃ​និង​ឳ​ប​ដោយ​ក្តីស្រឡាញ់​។​ណា​ប៊ីល បាន​និយាយថា​«​ពេល​ខ្ញុំ​ជួប​​រ៉ូ​ណាល់​ដូ ខ្ញុំ​គិតថា​វា​ជា​សុបិន​។​ខ្ញុំ​ស្ទើរ​មិន​ជឿ​ខ្លួនឯង​…»​។​

«​ខ្ញុំ​មាន​បំណង​អោយ​គ្រប់​គ្នា​បាន​ជួប​រ៉ូ​ណាល់​ដូ មនុស្ស​នេះ​ល្អ​ណាស់​»​។​

​ណាប៊ី​លបាន​អបអរ រ៉ូ​ណាល់​ដូ​និង​ក្លឹប​Al Nassr​នៅពេល​ក្លឹប​របស់គាត់យកឈ្នះ Al Batin ៣-១​ក្នុង​ការប្រកួត​នៅ​ទីក្រុង​រី​យ៉ាត និង​នៅ​នាំមុខ​គេ​ពីរ​ពិន្ទុះ​ដាច់​នៅ​ក្បាល​រាតាង​លីក​Saudi Pro League៕

​ណា​ប៊ីល សា​អ៊ី​ដ បាន​ជួប​រ៉ូ​ណាល់ដូ​មួយភ្លែត​មុន​ការប្រកួ​ត​កាលពី​ថ្ងៃ​៣​មីនា​

​ក្រោយ​សំរេច​សុបិន​ជួប​រ៉ូ​ណាល់​ដូ ក្មេងប្រុស​ស៊ី​រី​បាន​ទៅ​ទស្សនា​ការប្រកួត​រវាង​ក្លឹប​Al Nassr​និង​ក្លឹប Al Batin​នៅ​ទីក្រុង​រី​យ៉ាត​