ដោយៈ គង់ហេង / កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តនេះ បានដឹកនាំសហការី ចុះសំណេះ សំណាលសួរសុខទុក្ខ និងនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៧៥ គ្រួសារ នៅឃុំតាអុង ស្រុកចម្ការលើ នៅព្រឹកថ្ងៃទី មីនា នេះ។

លោក ទួច ឆៃ នាយកប្រតិបត្តិគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមបានឱ្យដឹងថាៈ អំណោយដែលបានចែកជូនប្រជាពលរដ្ឋខាងលើ បានរៀបចំនៅក្នុងវត្តអម្ពនារាមតាអុង រួមមាន ចាស់ជរាគ្មានទីពឹង ១៥ គ្រួសារ, ជនមានពិការភាព ១៨គ្រួសារ, ស្ត្រីមេម៉ាយក្រីក្រ ២២ គ្រួសារ, មានជំងឺប្រចាំកាយ គ្រួសារ និង ទ័លលំបាក ១៧ គ្រួសារ។ ផ្តល់ជូនលោកតាលោកយាយ បងប្អូនជនងាយរងគ្រោះ ទាំង ៧៥ គ្រួសារ , ក្នុងមួយ គ្រួសារ  ទទួលបានអង្ករ ២៥ .ក្រ , ទឹកត្រីមួយយួរ, មីជាតិ មួយកេសទឹកស៊ីអ៊ីវ មួយយួរត្រីខ ១០ កំប៉ុង , សាប៊ូ លុច្ស បួនដុំ , ឃីត មួយកញ្ចប់, អាវយឺត បួន , ម៉ាស់ ១០បន្ទះ និង ថវិកា ៥០.០០០រៀល

លោកនាយកប្រត្តិ បានបន្តថាៈ ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា ក៏បានអញ្ជើញប្រគេន ទេយ្យទាន និងបច្ច័យមួយចំនួន ដល់ព្រះគ្រូអនុគណ និងព្រះគ្រូចៅអធិការវត្តអម្ពនារាម តាអុង នូវអង្ករ ១០០ គក្រ, មីបួនកេស, ត្រីខ បួនយួរ , ទឹកសុទ្ធ ពីរកេស និងបច្ច័យមួយចំនួន៕/V-PC