ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ២០២៣ នេះ ព្រះសីលា ភិរ័ត ហែម ឡត ព្រះ វិន័យធរគណ ខេត្តកំពង់ឆ្នាំង និងជាព្រះចៅអធិការវត្ត ព្រមទាំងក្រុម គ្រួសារ ម្ចាស់អ្នកដើមបុណ្យនិងពុទ្ធបរិស័ទចំណុះជើងវត្ត យ៉ាងច្រើនកុះករ បានប្រារព្ធ ពិធីក្រុងពាលីបញ្ចុះបឋមសិលា សាងសង់បុស្បុក កម្ពស់ ២១ ម៉ែត្រ ទទឹង ម៉ែត្រ និងព្រះពុទ្ធប្បដិមា កម្ពស់ , ម៉ែត្រនៅក្នុងវត្តវាលុកថុល្លារាម ហៅវត្តទូលខ្សាច់

ព្រះសីលាភិរ័ត ហែម ឡូត បានមានសង្ឃដីកាថាៈ ការកសាងបុស្បុក និងព្រះពុទ្ធប្បដិមា គឺជាការថ្វាយចំពោះព្រះសាសនា សម្រាប់ពុទ្ធបរិស័ទ ទិសទាំងប្រាំបី គោរពបូជា និងបុញ្ញនិធិ កប់ទុកក្នុងព្រះពុទ្ធសាសនា ហើយគឺជាសមិទ្ធផលថ្មីមួយ បន្ថែមទៀត ដើម្បីទុកសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយ គោរពបូជា

ព្រះអង្គ មានសង្ឃដីកាទៀតថាៈ សព្វថ្ងៃនេះ ប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍ លើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ក្រោមការដឹកនាំដ៍ឈ្លាវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាយើងមានឱកាសធ្វើបុណ្យទាន និងធ្វើដំណើរបានគ្រប់ទីកន្លែង /V-PC