ដោយ:បាយ័ន/សៀមរាបៈ យុវជនម្នាក់ជិតដល់ថ្ងៃរៀបការបានសម្រេចចិត្តចងកសម្លាប់ខ្លួន ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ជាង១០ ។
នគរបាលស្រុកស្វាយលើបានឱ្យដឹងថា ករណីមនុស្សធ្វើអត្តឃាតនេះកើតឡើងនៅចំណុចត្រពាំងឬស្សីស្រុក ក្នុងភូមិរហាល ឃុំតាសៀមស្រុកស្វាយលើ ។សពឈ្មោះ ឈយ ឈៀ កើតថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ១ ៩៩៤ មុខរបរ កសិករ រស់នៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ។អត្តឃាតជនបានយកខ្សែនីឡុងសម្រាប់ចងកភ្ជាប់ទៅនឹងមេឃសង្កែដែលមានកម្ពស់ ៤ម៉ែត្រពីដី ក្បែមាត់អូរ។
យោងតាមការបំភ្លឺពីម្ដាយរបស់សពឈ្មោះ ទីង ហឿន ភេទស្រី អាយុ៥៥ ឆ្នាំរស់នៅភូមិឃុំជាមួយគ្នាបានឲ្យដឹងថា គាត់រស់នៅជាមួយកូនបីនាក់ទី១ឈ្មោះ ឈយ ឈៀ ភេទប្រុស (សព),
ទី២ឈ្មោះ ឈយ ឈិត ភេទប្រុសនិង ទី៣ឈ្មោះ ឈយ តុប ភេទស្រី បាននាំគ្នាទៅដេកស៊ីឈ្នួលកាប់ដើមដំឡូងមីរបស់ឈ្មោះ ដូរ នៅចំណុចត្រពាំងឬស្សីស្រុក អស់រយៈពេលបីថ្ងៃមកហើយ តែកូនប្រុសរបស់ខ្លួនឈ្មោះ ឈយ ឈៀ មិនជួយកាប់ទេ គិតតែពីផឹកស្រាមិនហូបបាយទឹកលុះមកដល់ថ្ងៃទី៤ខែមីនា ម៉ោង ប្រហែល ៩ គាត់ឃើញកូនដេកនៅលើខ្ទម មិនធ្វើការ ក៏បានស្ដីបន្ទោសឱ្យ។លឺគាត់ស្តីបន្ទោសអត្តាឃាតជនបានងើបមកផឹកទឹក ហើយចុះពីខ្ទមដើទៅទិសខាងជើង តែគាត់មិនបានចាប់អារម្មណ៍ទេក៏បានចុះទៅកាប់ដើមដំឡូងវិញ លុះពេលល្ងាចមិនឃើញកូនត្រឡប់មកវិញ ក៏ស្មានតែកូនរបស់ខ្លូនដើទៅផ្ទះមុន ក៏បានទូរសព្ទសួរ តែមិនលើកសោះ ហើយក៏បានទូរសព្ទទៅសួរអ្នកផ្ទះ តែអ្នកនៅផ្ទះថាមិនឃើញក៏នាំគ្នាដើរកតែរកមិន ឃើញ ។ លុះស្អែកឡើងថ្ងៃទី៥ ខែមីនាគាត់ក៏បាននាំកូនៗនិងអ្នកដែលនៅខ្ទមក្បែរដើរកបន្តទៀត រហូតដល់ម៉ោង ១០:៤០ គាត់បានឱ្យកូនប្រុសរបស់គាត់ឈ្មោះ ឈយ ឈិត ទូរសព្ទរកស្រាប់តែលឺសំឡេងរោទិ៍ចេញពីក្នុងព្រៃ ពេលនោះគាត់បានចូលទៅមើលក៏បានឃើញកូនប្រុសរបស់ខ្លួន បានចងកស្លាប់បាត់ទៅហើយ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ច។
តាមការពិនិត្យសព ផ្នែកក្បាល លលាដ៏ក្បាល ដងខ្លួន និង អវៈយវៈពុំមានស្លាកស្នាមពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ៕ srn / N