ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ មនុស្សបីនាក់ត្រូវបានចាប់ខ្លួនចំពោះឃាតកម្មលើអភិបាលខេត្តហ្វីលីពីនម្នាក់និងមនុស្សប្រាំបីនាក់ទៀតហើយជនសង្ស័យម្នាក់ត្រូវបានបាញ់សម្លាប់ក្នុងការបាញ់តជាមួយប៉ូលីស នេះបើតាមអាជ្ញាធរបានប្រកាសកាលពីថ្ងៃអាទិត្យ។
មនុស្ស១៧នាក់ក៏បានរងរបួសនៅក្នុងការបាញ់ប្រហារនៅចំពោះហ្វូងមនុស្សនៅគេហដ្ឋានរបស់អភិបាលខេត្តណេហ្គ្រោស អូរៀនថល(Negros Oriental)កាលពីថ្ងៃសៅរ៍។
ខ្មាន់កាំភ្លើងប្រាំមួយនាក់ប្រដាប់ដោយកាំភ្លើងវែងនិងពាក់ឯកសណ្ឋានយោធាបានធ្វើការបាញ់ប្រហារលើហ្វូងអ្នកភូមិដែលកំពុងជួបលោកអភិបាលខេត្ត រ៉ូអែល ដេហ្កាម៉ូ(Roel Degamo )នៅទីក្រុងប៉ាមផ្លូណា(Pamplona)ក្នុងខេត្តណេហ្គ្រោស អូរៀនថលភាគកណ្តាល។
កងកម្លាំងពិសេសយាមសាលាក្រុងប៉ាមផ្លូណា កាលពីថ្ងៃ៥មីនា នៅមួយថ្ងៃក្រោយមានការបាញ់សម្លាប់មនុស្សជិតដប់នាក់
លោករ៉ូអែល ដេហ្កាម៉ូ ក្លាយជាជនរងគ្រោះចុងក្រោយនៃការវាយប្រហារលើអ្នកនយោបាយហ្វីលីពីននៅតាមមូលដ្ឋានជាបន្តបន្ទាប់មកនេះ។ជនសង្ស័យពីរនាក់ដែលត្រូវបានចាប់ខ្លួន ជាអតីតទាហានដែលត្រូវបានបណ្តេញចេញពីឬជួរទ័ពអស់ពេលជាច្រើនឆ្នាំមកហើយ។
អ្នកនាំពាក្យប៉ូលីសបាននិយាយថា ជនសង្ស័យជិតដប់នាក់បានចូលរួមក្នុងការបាញ់ប្រហារនេះហើយអាជ្ញាធរកំពុងតាមប្រមាញ់ពួកគេ។ជនសង្ស័យម្នាក់ត្រូវបានវាញ់សម្លាប់នៅក្នុងចំការមួយកាលពីយប់ថ្ងៃសៅរ៍។
សូមបញ្ជាក់ថាណេហ្គ្រោស អូរៀនថល ជាខេត្តមួយក្នុងចំណោមខេត្តពីរនៅលើកោះ ណេហ្គ្រោស (Negros)ដែលជាកន្លែងដាំអំពៅសំរាប់ឧស្សាហកម្មស្ករសនិងក៏ជាមូលដ្ឋានរបស់ពួកអ្នកម្ចាស់ដីមានទ្រព្យធនបំផុតខ្លះនៅហ្វីលីពីន ហើយក៏ជាជម្រករបស់កម្មករកសិដ្ឋានក្រីក្របំផុតខ្លះដែរ។
លោក ដេហ្កាម៉ូ អាយុ៥៩ឆ្នាំ ជាអ្នកនយោបាយចុងក្រោយគេម្នាក់ក្នុងចំណោមអ្នកនយោបាយបីនាក់ ដែលត្រូវបានបាញ់សម្លាប់នៅហ្វីលីពីនចាប់តាំងពីការបោះឆ្នោតសកលឆ្នាំ២០២២ ។តុលាការកំពូលទើបប្រកាសថាលោកជាអ្នកឈ្នះការបោះឆ្នោតដោយស្របច្បាប់ក្នុងការប្រកួតប្រជែងយកតំណែងអភិបាកខេត្តខាងលើ ដោយច្រានចោលការអះអាងជ័យជម្នះរបស់គូប្រជែង៕
ដេហ្កាម៉ូ(ស្តាំ) បានធ្វើយុទ្ធនាការអោយប្រធានាធិបតី ហ្វែរឌីណង់ ម៉ាកូស ជូនៀ (ឆ្វេង)និងជាសម្ពន្ធមិត្តរបស់លោកម៉ាកូស