ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថាៈ សូមអ្នកដទៃ ដែលមិនមែនខ្មែរ កុំតាំងខ្លួនជា អ្នកស្រឡាញ់ខ្មែរជាងខ្មែរ ។
សម្តេចតេជោ បានបន្តថាៈ ពេលមានសង្រ្គាម ពួកគេរត់ចោលខ្មែរអស់ ទុកឱ្យខ្មែររងទុក្ខ និងស្លាប់យ៉ាងច្រើន។ ប៉ុន្តែនៅពេលខ្មែរ មានសន្តិភាព ក៏តាំងមកកង្វល់នេះ កង្វល់នោះ ទៅវិញ ។
សម្តេចតេជោ សង្ឃឹមថាៈ អ្វីដែលសម្តេចនិយាយនេះ គឺជាការដាស់តឿន ដល់អ្នកដែល កសាងកំហុសទីមួយ ឲ្យកម្ពុជា។ ដែលបានគាំទ្ររដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ធ្វើឲ្យប្រទេសកម្ពុ ជា រងនូវសង្រ្គាម។
សម្តេចបានបន្តថាៈ ប្រទេសណាក៏ដោយ ដែលបានគាំទ្ររដ្ឋប្រហាររបស់ទម្លាក់ ព្រះនរោត្តម សីហនុ នៅឆ្នាំ១៩៧០ សុទ្ធតែមានចំណែកទាំងអស់ នៃការដុតកម្លោច សង្គ្រាមនៅកម្ពុជា។ តាំងខ្លួនជាប្រទេសប្បាយប្រជាធិបតេយ្យ ប៉ុន្តែគាំទ្រាំរដ្ឋប្រហារ។ ដូចនេះ សូមកុំនិយាយពីប្រជាធិបតេយ្យ តទៅទៀត។ បើសិនជាអ្នក ក្រោយត្រឡប់ មកមើលពីអតីតកាល ដែលអ្នកបានគាំទ្ររដ្ឋប្រហារ ទម្លាក់សម្ដេចព្រះនរោត្តម សីហនុ។
សម្តេចក៏បានសុំឲ្យប្រទេស ដែលគាំទ្ររដ្ឋប្រហារ ឆ្នាំ១៩៧០ និងគាំទ្រខ្មែរក្រហម នៅអង្គការសហប្រជាជាតិ អស់ ១២ ឆ្នាំ សូមកុំកសាងកំហុសទី៣ សម្រាប់កម្ពុជា បន្តទៅទៀត។ យើងមិនអត់ឱនឱ្យប្រទេសណាទាំងអស់ ដែលប៉ុនប៉ុងបង្កើតឲ្យមានសង្គ្រាម នៅកម្ពុជាឡើងវិញ។ ទោះតម្លៃណាក៏ដោយ យើងត្រូវការពារសន្តិភាពឱ្យ បាន។
សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញា បនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិត វិទ្យាស្ថានខ្មែរ ជំនាន់ថ្មី ចំនួន ១.៧២៨ នាក់ ៕/V/r