ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យទី៥មីនាបានសម្តែងការគោរពចំពោះទាហានរបស់គាត់ដែលកំពុងប្រយុទ្ធនៅក្នុងសមរភូមិ “ដ៏ឈឺចាប់និងដ៏លំបាក” សម្រាប់តំបន់ដុនបាស ភាគខាងកើតនៃប្រទេស។
លោកបាននិយាយបែបនេះបន្ទាប់ពីនាយអគ្គសេនាធិការរបស់អ៊ុយក្រែនបានរាយការណ៍ថា កងកម្លាំងរបស់ខ្លួនបានវាយទប់ទល់នឹង “ការវាយប្រហាររបស់សត្រូវជាង ១៣០ ដង” កាលពីមួយថ្ងៃមុននេះ រួមទាំងនៅទីក្រុងគូព្យ៉ានសក៍ (Kupiansk) ទីក្រុងលីម៉ាន់ (Lyman) ទីក្រុងបាឃ្មុត (Bakhmut) និងទីក្រុងអាវឌីអ៊ីវកា (Avdiivka)។
នាយអគ្គសេនាធិការបាននិយាយកាលព្រឹកថ្ងៃអាទិត្យអំពីទីក្រុងភាគខាងកើតដែលទីក្រុងមូស្គូបានព្យាយាមដណ្តើមកាន់កាប់ជាច្រើនខែ យ៉ាងដូច្នេះថា”សត្រូវនៅតែបន្តការប៉ុនប៉ងឡោមព័ទ្ធទីក្រុងបាឃ្មុត”។
អ៊ុយក្រែនបានប្តេជ្ញាការពារ “បន្ទាយបាឃ្មុត ” ដែលកងទ័ពរុស្ស៊ីហាក់ប្តេជ្ញាដណ្តើមយកអោយបាន។ អ្នកវិភាគនិយាយថា ទីក្រុង ដែលត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងនៅក្នុងការប្រយុទ្ធគ្នានេះ ។ប៉ុន្តែខណៈអ្វីដែលបានក្លាយទៅជាការប្រយុទ្ធដ៏យូរបំផុតនិងបង្ហូរឈាមបំផុតនៃជម្លោះដែលអូសបន្លាយនេះ ជោគវាសនារបស់វាបានទទួលសារៈសំខាន់ជានិមិត្តរូប លើសពីសារៈសំខាន់ខាងយោធារបស់វា។
លោកហ្សេលេនស្គីបាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់គាត់ថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាពក្លាហាន កម្លាំង និងភាពធន់របស់ទាហានដែលកំពុងប្រយុទ្ធនៅដុនបាស”។
“នេះគឺជាសមរភូមិដ៏លំបាកបំផុតមួយ។ ឈឺចាប់និងលំបាក”។
តំបន់ដុនបាសគឺបានបង្កើតឡើងដោយតំបន់ដូណិតសក៍និងលូហានសក៍ ដែលរុស្ស៊ីអះអាងថាបានដាក់បញ្ចូលឧបសម្ព័ន្ធ ទោះបីជាមិនដែលគ្រប់គ្រងវាទាំងស្រុងក៏ដោយ។
លោកហ្សេលេនស្គីបាននិយាយថា កងទ័ពអ៊ុយក្រែនបាន “វាយលុក បំផ្លាញទាហានកាន់កាប់ បំផ្លាញទីតាំងសត្រូវ និងភស្តុភារ និងការពារព្រំដែននិងទីក្រុងរបស់យើង”។
ប៉ុន្តែកាលពីថ្ងៃសៅរ៍ វិទ្យាស្ថានសិក្សាសង្គ្រាម (ISW) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានព្រមានថា ផ្លូវផ្គត់ផ្គង់របស់អ៊ុយក្រែនទៅកាន់ទីក្រុងបាឃ្មុតកាន់តែតូចចង្អៀត។
វិទ្យាស្ថាននេះបានបន្ថែមថា “រុស្ស៊ីប្រហែលជាមានបំណងចង់ឡោមព័ទ្ធកងកម្លាំងអ៊ុយក្រែននៅបាឃ្មុត ប៉ុន្តែបញ្ជាការអ៊ុយក្រែនបានផ្តល់សញ្ញាថា រុស្ស៊ីទំនងជាដកខ្លួនជាជាងប្រថុយធ្វើការឡោមព័ទ្ធ”៕
ការវាយលុករបស់រុស្ស៊ី ១៣០ លើកត្រូវបានទប់ស្កាត់បានកាលពីថ្ងៃសៅរ៍ ។ក្នុងរូបទាហានអ៊ុយក្រែនបាញ់កាំភ្លើងធំដាក់ទីតាំងរុស្ស៊ីនៅម្តុំបាឃ្មុត