ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោក យិន សាវ៉េន អភិបាលរងខេត្ត តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង រួមដំណើរ ដោយសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត  និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត  បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក នន់ យ៉ៅសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងចូលរួមមរណទុក្ខ និងរំលែកទុក្ខ ជាមួយគ្រួសារសព នៅគេហដ្ឋាននៃសព ស្ថិតនៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

លោក ឡុង ឈុនឡៃ បានមានប្រសាសន៍ថាៈ ក្នុងនាមជាមន្រ្តីរាជការ កងកំលាំងប្រដាប់ អាវុធ ទូទាំងខេត្តកំពង់ឆ្នាំង សូមចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសព និងសូមសំដែងនូវ ការសោកស្តាយបំផុត ចំពោះការបាត់បង់លោក នន់ យ៉ៅ និងសូមឧទ្ទិសសុំឱ្យដួងវិញ្ញាណក្ខ័ន្ធលោក  បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱការនោះដែរ លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងគណៈអភិបាល ខេត្ត បាននាំយកថវិការបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អង្គភាពជុំវិញខេត្ត ចូលរួមបុណ្យ ជាមួយគ្រួសារសពលោក នន់ យ៉ៅ សរុបចំនួន ២២ លានរៀល អង្ករ និងគ្រឿងឧបភោគ បរិភោគផងដែរ /V-PC