​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​អគ្គិភ័យ​បាន​បំផ្លាញ​ជម្រក​ខ្ទម​ប្រមាណ​២.០០០​នៅ​ជំរំ​ជនភៀសខ្លួ​នរ៉ូ​ហ៊ីង​យ៉ាង​នៅ​បង់​ក្លា​ដែស​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​បណ្តាលអោយ​មនុស្ស​ប្រមាណ​១២.០០០​បាត់​​បង់​ជម្រក​។​

​អគ្គិភ័យ​នៅ​ជំរំ​ជនភៀសខ្លួន​​របស់​ជន​រ៉ូ​ហ៊ីង​យ៉ា​នៅ​ក្រុង​ខុក​ស៊ីស​បា​ហ្សា​កាលពី​ថ្ងៃ​៥​មីនា​

​អគ្គិភ័យ​បាន​ចាប់ផ្តើម​នៅ​ម៉ោង​២​និង​៤៥​នាទី​ជិត​ភ្លឺ នៅ​ជំរំ Camp 11 ដែល​ជា​ភូមិ​ជនភៀសខ្លួន​ធំ​បំផុត​មួយ​ក្នុង​លោក​នៅ​ក្រុង​ខុក​ស៊ីស​បា​ហ្សា​(Cox’s Bazar) កន្លែង​ដែល​ជនភៀសខ្លួន​​រ៉ូ​ហ៊ីងយ៉ាង​ជា​មួយ​លាន​នាក់​ទៅ​ពី​មី​យ៉ាន់​ម៉ា​កំពុង​រស់នៅ​។​

​អណ្តាតភ្លើង​បាន​ឆាបឆេះ​រាលដាល់​យ៉ាង​ឆាប់រហ័ស​ដោយ​លេប​ត្របាក់​ខ្ទម​ធ្វើ​ពី​ឬ​ស្សី​និង​សំពត់​ជ័រ​ប្រមាណ​២.០០០ ដោយ​បណ្តាល​អោយ​មនុស្ស​ប្រហែល​១២.០០០​នាក់​បាត់បង់​ទីជម្រក​។​

​ស្នងការ​ជនភៀសខ្លួន​បង់​ក្លា​ដែស​លោក មី​ចានួ​រ រ៉ា​ម៉ាន​(Mijanur Rahman)​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា យ៉ាង​ហោ​ចណាស់​ព្រះវិហារ​អ៊ីស្លាម​ចំនួន​៣៥​និង​មជ្ឈមណ្ឌល​សិក្សា​ចំនួន២១​សំរាប់​​ជនភៀសខ្លួន​ត្រូវបាន​អគ្គិភ័យ​បំផ្លាញ​។​

​វា​មិន​ច្បាស់​ថា​តើ​អគ្គិភ័យ​នេះ​បាន​ចាប់ផ្តើម​ដោយ​របៀប​ណា ហើយ​អាជ្ញាធរ​បាន​បញ្ជា​អោយធ្វើការ​ស៊ើបអង្កេត​។​

​ភ្លើង​ឆេះ​ជំរំ​ជនភៀសខ្លួននៅបង់ក្លាដែស​កើតមាន​ជា​ធម្មតា ដោយ​កាលពី​ខែ​មុន​ក្រសួង​ការពារជាតិ​បង់​ក្លា​ដែស​បាន​និយាយថា រវាង​ខែមករា​ឆ្នាំ​២០២១​និង​ខែធ្នូ​ឆ្នាំ​២០២២ មាន​អគ្គិភ័យ​២២២​លើក​នៅ​តាម​បណ្តា​ជំរំ​ជន​រ៉ូ​ហ៊ីង​យ៉ា​ ​រួមមាន​ករណី​លួច​ដុត​ចំនួន​៦០​លើក​ផង​។​កាលពី​ខែ​មីនា​ឆ្នាំ​២០២១ ក្នុង​អ្វី​ដែល​អាច​ជា​អគ្គិភ័យ​អាក្រក់​បំផុត​នៅ​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា មនុស្ស​១៥​នាក់​បាន​ស្លាប់​និង​ប្រមាណ​៥០.០០០នាក់​ត្រូវបាន​ជម្លៀស​​ដោយ​អគ្គិភ័យ​នៅ​ជំរំ​មួយ​៕

​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ស្វែងរក​របស់របរ​ក្រោយ​អគ្គិភ័យ​នៅ​ជំរំ​​កាលពី​ថ្ងៃ​៥​មីនា​