ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ   សហព័ន្ធកីឡាអេឡិចត្រូនិក (E-Sports) បានបញ្ចប់ព្រឹត្តិការណ៍ Road to 32nd SEA GAMES 2023  លើវិញ្ញាសា VALORANT និង WILD RIFT ក្នុងការស្វែងរកជើងខ្លាំង តំណាងកម្ពុជា នៅស៊ីហ្គេមលើកទី៣២ ហើយ។

វិញ្ញាសា VALORANT បានលើក្រុម AG ESPORTS ក្រោយឈ្នះ D-ROAR ៣ទល់០ ចំពោះវិញ្ញាសា WILD RIFT បានលើក្រុម Team Max  ក្រោយឈ្នះក្រុម  Anxiety Crew ៣ទល់១

សហព័ន្ធ E-Sports បង្ហាញទំនុកចិត្តខ្ពស់ នៅស៊ីហ្គេម បន្ទាប់ពីឃើញសមត្ថភាព របស់ជើងឯក VALORANT ដែលជាតំណាងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បង្ហាញទំនុកចិត្តខ្ពស់ នៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ថានឹងទទួលបានជោគជ័យ ខណៈបានឃើញផ្ទាល់ជើងឯកប្រចាំវិញ្ញាសា VALORANT បញ្ចេញថ្វីដៃស្ទាត់ ជំនាញ។

លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថាៈ ការប្រកួត Road to 32nd SEA GAMES 2023  លើវិញ្ញាសាVALORANT និង WILD RIFTសហព័ន្ធ មើលឃើញថា ក្រុមជើងឯក  AG ESPORTS  គឺលេងបានល្អ  និងមានសមត្ថភាពខ្លាំងតែម្ដង។  ពោលគឺ តាំងពីវគ្គជម្រុះ រហូតដល់ផ្ដាច់ព្រ័ត្រ គឺក្រុម  AG ESPORTS  បង្ហាញទម្រង់ល្អមែនទែន។ តាមរយៈទឹកដៃប្រកួតនេះ សហព័ន្ធ ជឿជាក់ថា ពួកគេនឹងធ្វើបានល្អ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ខាងមុខនេះ។

នៅពេលខាងមុខនេះ សហព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍ Pre-Sea Games ហើយ សហព័ន្ធ នឹងតាមដានការប្រកួតរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ Pre-Sea Games នេះ។ សហព័ន្ធ នឹងជួយជំរុញលើការហ្វឹកហាត់បន្ថែម ដល់កីឡាករ ទាំងវិញ្ញាសាVALORANT និង WILD RIFT និងការការពារខ្លួនពីការប្រើ ប្រាស់សារធាតុហាមឃាត់ ក្នុងកីឡាជាដើម ដើម្បីកុំឲ្យប៉ះពាល់ដល់ការប្រកួត នៅស៊ីហ្គេម នាខែឧសភា ខាងមុខ៕/V