​ឃាត់ខ្លួន​បុរស​ម្នាក់​បែក​ថ្នាំ​វាយ​ប្រព​ន្ឋ​បង្ក​របួសស្នាម​នៅ​ស្រុក​ឧដុង្គ​

947
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​បែក​ថ្នាំ​ប្រើ​អំពើ​ហឹ​ង្សា​វាយ​ប្រព​ន្ឋ​ខណៈដែល​សុំ​លុយ​មិនបាន​នៅ​ចំណុច​ភូមិ​កា​កាប​ឃុំ​ក្សេមក្សាន្ត​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​។​​ហេតុការណ៍​បុរស​ជា​ប្តី​ប្រើ​អំពើ​ហឹ​ង្សា​វាយ​ប្រព​ន្ឋ​កាលពី​ល្ងាច​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​ឧដុង្គ​បានឱ្យដឹងថា​បុរស​ដែល​ត្រូវ​ឃាត់​ប្រើ​អំពើ​ហឹ​ង្សា​វាយ​ប្រព​ន្ឋ​ដោយសារ​សុំ​លុយ​មិនបាន​មានឈ្មោះ​យ៉ុង​សូ​វៀត​អាយុ​៣៤​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​​បាន​ប្រើ​អំពើ​ហឹ​ង្សា​វាយ​ប្រព​ន្ឋ​និង​គំរាម​សម្លាប់​ក្រោយពី​ជនសង្ស័យ​សេព​ថ្នាំញៀន​និង​ផឹកស្រា​ស្រវឹង​ហើយ​។​

​ប្រភព​បាន​បន្តថា​ជន​សង្ស័យ​ធ្លាប់ជា​ប់ព​ន្ឋ​នាគារ​៣​ដង​រួចមកហើយ​ដោយសារតែ​ប្រើ​អំពើ​ហឹ​ង្សា​និង​ប្រើប្រាស់​គ្រឿងញៀន​។​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕S/​

​ឃាត់ខ្លួន​បុរស​ម្នាក់​បែក​ថ្នាំ​វាយ​ប្រព​ន្ឋ​បង្ក​របួសស្នាម​នៅ​ស្រុក​ឧដុង្គ​