ដោយៈមុនីរ័ត្ន/ភ្នំពេញ៖អគ្គិភ័យបានឆេះអគារនៃរោងចក្រកាត់ដេរសម្លៀកបំពាក់ យីហោ តុង អ៊ីហ្វាង ស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។

សេចក្តីរាយការណ៍បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះ អធិការនគរបាលខណ្ឌពោធិសែននជ័យរួមទាំង ជំនាញពាក់ព័ន្ធបានចុះទៅជួយអន្តរាគមន៍នៅកន្លែងកើតហេតុ រហូតដល់អគ្គិភ័យបានរលត់ទាំងស្រុង។ នៅមិនទាន់មាន ការបញ្ជាក់អំពីទំហំនៃការខូចខាតនៅឡើយទេ។

ក្នុងហេតុការណ៍នេះ មិនមានកម្មករ កម្មការិនី ណាម្នាក់រងរបួស ឬក៏មានគ្រោះថ្នាក់ដល់ជីវិតទេ៕សរន