ដោយៈតារារិទ្ធ/ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឲ្យក្រុមហ៊ុន Yunnan Investment .Group ពិនិ ត្យលទ្ធភាពវិនិយោគសាងសង់រោងចក្រផ លិតបន្ទះសូឡានៅក្នុងប្រទេសកម្ពុជាដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកផងនិងនាំចេញទៅលក់នៅក្រៅប្រទេសផង ។

សម្តេចតេជោ ហ៊ុន សែន បានស្នើបែប នេះទៅកាន់លោក Liu Minglin អគ្គ នាយកនិងជាអនុប្រធានក្រុមប្រឹក្សាភិ បាលក្រុមហ៊ុន Yunnan Inv.Group សាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបដែលត្រូវបានអនុញ្ញាតិឲ្យចូលជួបសំដែងការគួរសមនៅវិមានសន្តិភា ពរាជធានីភ្នំពេញនាល្ងាចថ្ងៃទី៦ខែមិនា ២០២៣ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែនបានមានប្រសា សន៍ឲ្យដឹងថាលោក Liu Minglin អគ្គ នាយក,អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan investement group បានគោរពជម្រានជូនសម្ដេចតេជោ ហ៊ុន សែន អំពីវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបដែលរហូតមកដល់ពេ លនេះការសាងសង់សម្រេចបាន ៨៦ ភាគរយហើយ,ហើយគ្រោងដាក់ឲ្យហោះសាកល្បងនៅខែមិថុនាខាងមុខ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែ តុលា ២០២៣ ។

លោក Liu Minglin ក៏បានគោរពរាយ ការណ៍ជូនសម្ដេចតេជោអំពីបំណងចង់ធ្វើការផ្សព្វផ្សាយអំពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបឲ្យបានទូលំទូ លាយដើម្បីជាការទាក់ទាញទេសចរណ៍និងអ្នកវិនិយោគមកកាន់កម្ពុជា។ហើយ លោកបានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុនរបស់លោកដែលមានបំណងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាប ។

ជាការឆ្លើយតបសម្ដេចតេជោបានសម្ដែ ងការរីករាយជាមួយនឹងវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ។ សម្ដេចបានលើកទឹក ចិត្តឲ្យក្រុមហ៊ុនពន្លឿនការសាងសង់ នឹងធ្វើយ៉ាងណាឲ្យការសាងសង់នោះត្រូវតាមបទដ្ឋានទាំងអស់មុនបើកការ ហោះហើរ ។

សម្តេចតេជោបានមានប្រសាសន៍ថាព្រលានយន្តហោះនេះមានតួនាទីធំក្នុងការតភ្ជាប់,មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះ ទេប៉ុន្តែតភ្ជាប់ជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់និងពិភពលោ ក ដែលពីមុនមកព្រលានយន្តហោះខេត្តសៀបរាបមិនអាចទទួលយន្តហោះធំៗចុះចតបាន។សម្តេចក៏បានស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការផ្ស ព្វផ្សាយដើម្បីទាក់ទាញឲ្យមានការហោះហើរមកកាន់ខេត្តសៀមរាបនិងបំណងនាំទេសចរណ៍និងអ្នកវិនិយោគមកកាន់ខេត្តសៀមរាបនិងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅ ក្នុងខេត្តសៀមរាប ។

សម្ដេចបានមានប្រសាសន៍បន្ថែមថាក្រុមហ៊ុនអាចពិចារណាបង្កើតរោងចក្រផលិតបន្ទះសូឡានៅព្រះរាជាណាចក្រកម្ពុជាហើយអាចនាំចេញទៅកាន់ប្រទេ សក្រៅផងនិងអាចប្រើប្រាស់នៅក្នុងកម្ពុ ជាផង៕