ដោយៈតារារិទ្ធ/ភ្នំពេញៈនៅព្រឹកថ្ងៃទី៧ មិនា២០២៣នេះសម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីប្រា រព្ធពិធីអបអរសាទរទិវា​អន្តរជាតិ​នារី៨មិនា ខួបលើកទី១១២នៅវិមានសន្តិភាព។

សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធអញ្ជើញជាអធិបតីអបអរទិវានារីអន្តរជាតិ ៨ មិនា។(រូបថតឯកសារ)

ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មិនាត្រូវបានប្រារព្វធ្វើឡើង​ជារៀង​រាល់​ឆ្នាំដើម្បីរំលឹកនូវការតស៊ូនិងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរីនិងគេចផុតពីទង្វើ ជិះជាន់នានា។

ពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា លើកទី១១២ ក្នុងឆ្នាំ២០២៣នេះនឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ«ស្ត្រីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍក្នុងយុគស ម័យឌីជីថល»។

ការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារីក្រោមប្រធានបទនេះមានគោលបំណងបន្តរំលេចពីតម្លៃនៃការចូលរួមរបស់ស្ត្រីដែលមិ នអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិ ភាពក៏ដូចជាកំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ៕