ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំ កិច្ចប្រជុំពិគ្រោះយោបល់ លើការជំរុញកិច្ចសហប្រតិបត្តិការ ការងារសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ ជាមួយគ្រឹះស្ថានសិក្សាស្រាវជ្រាវ ។

ពិធីនេះ បានរៀបចំឡើង នៅរសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ មន្រ្តីដែលជាថ្នាក់ដឹក នាំក្រសួងបរិស្ថាន តំណាងសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ សរុបប្រហែល ២០០ នាក់។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងការសិក្សា ស្រាវជ្រាវ សម្រាប់វិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ឱ្យកាន់តែមានប្រសិទ្ធ ភាព និងមានភាពប្រសើរជាងមុន ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់សង្គមកម្ពុជា ដែលមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី៕ V / N