Views: 51 Post navigation កូរ៉េខាងជើងនៅថ្ងៃអង្គារទី៧មីនានេះ បន្ទោសសមយុទ្ធរួមគ្នារវាងអាម៉េរិកនិងកូរ៉េខាងត្បូងថាជាដើមហេតុនាំអោយភាពតានតឹងកាន់តែកើនឡើងនៅឧបទ្វីបកូរ៉េ។ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនកាលពីថ្ងៃអង្គារទី៧មីនាបានព្រមានថា កូរ៉េខាងជើងត្រៀមខ្លួនចាត់វិធានការ«លឿន»ដ៏លើសលប់ ប្រឆាំងអាម៉េរិកនិងកូរ៉េខាងត្បូង ចំពេលសម្ពន្ធមិត្តទាំងពីរធ្វើសមយុទ្ធរួមគ្នានិងនៅមួយថ្ងៃក្រោយអាម៉េរិកបញ្ជូនយន្តហោះ B-52មកកាន់ឧបទ្វីបកូរ៉េ។