ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាថ្មីថានឹងមិនចុះហត្ថលេខា សុំលើកលែងទោស ដល់អ្នកនយោបាយដែលមានទោសព្រហ្មទណ្ឌ ជាដាច់ខាត ព្រោះពួកនេះ អន់ជាងតិរច្ឆានទៅទៀត។

សម្តេចតេជោ បានបញ្ជាក់ថាៈ មិនលើកលែងទៅឲ្យទេ ហើយក៏គ្មានការយោគយល់ ណាមួយ ដែលអាចធ្វើទៅរួចទេ។ កុំសង្ឃឹមថាហ៊ុន សែន ប្រើប៊ិចចុះហត្ថលេខា លើកលែងទោសឲ្យសោះ

សម្តេចតេជោ បានបន្តថាៈ មានពេលខ្លះគេថា យើងអត់យល់គេ ប៉ុន្តែតើគេ ដែលយល់ពី យើងដែរឬទេ ដែលមកជួយទ្រទ្រង់ នូវការលំបាករបស់យើងដែរឬទេ ហេតុអ្វីបានជា គេទាមទារឲ្យយើងយល់គេ ប៉ុន្តែគេមិនយល់ពីយើង។

សម្តេច បានបន្តថាៈ ដូច្នេះពាក្យកាន់អំណាច បើមិនប្រើអំណាច គឺមានន័យស្មើនឹងគ្មាន អំណាច អញ្ចឹងទេ កុំសង្ឃឹមថា ហ៊ុន សែននឹងប្រើប៊ិច ដើម្បីនឹងសុំការលើកលែង ទៅឲ្យអ្នកណា។ ក្នុងករណីដែលពួកអ្នកឯង ធ្វើបែបនេះ ដែលខ្ញុំសុំប្រការនៅថ្ងៃនេះ ដើម្បីបញ្ជាក់ឲ្យច្បាស់

សម្តេចតេជោ បានបន្តថាៈ ប្អូនថ្លៃខ្ញុំ ជាស្រី ប្រពន្ធខ្ញុំ ជាស្រី ហេតុអីបានជាគេប្រមាថ ដល់កម្រិតប៉ុណ្ណឹង។ ហើយជនបរទេសមួយចំនួន មកប្រមាថ មកនិយាយអំពីអ្វីដែល ទាក់ទងជាមួយនឹងការប្រមាថរបស់គេ គេមិនបាននិយាយប្រមាថទេ តែគេបែរទៅជាការពារពួក ដែលប្រមាថទៅវិញ។ សុំបានគឺគ្រប់គ្រាន់ហើយ ខ្ញុំយល់គ្រប់គ្រាន់ហើយ។ សូមឲ្យគោរពសេចក្តីថ្លែងស្នូលរបស់ជនជាតិកម្ពុជា បានតែប៉ុណ្ណឹង គឺបានហើយ

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ នៅក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធ ពិធីអបអរសាទរទិវាអន្តរជាតិនារី មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នេះ /V-PC