ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងឲ្យដឹងថាសម្តេចបានចុះហត្តលេខាតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនដល់កម្មការិនីចំនួន២៦០០នាក់ដែលរោងចក្រត្រូវព្យួរ។ការឧបត្ ថម្ភនេះត្រូវបានធ្វើដូចការឧបត្ថម្ភនៅពេលកូវីដ១៩ ផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសាន៍ថាខ្ញុំសូមបញ្ជូនសារទៅកាន់ស្ត្រីចំនួន ២៦.០០០ នាក់ដែលកំពុងបាត់បង់ការងារធ្វើក្នុងចំណោមចំនួន ៣២,០០០នាក់ក្នុងនោះ មានស្ត្រីចំនួន ២៦,០០០នាក់និយាយលេខមូល ។

សម្តេចបានថ្លែងឲ្យដឹងថា«ម្សិលមិញនេះខ្ញុំបានចុះហត្ថលេខាពាក់ព័ន្ធទៅលើការផ្ដល់ប្រាក់ឧបត្ថម្ភនៅក្នុងស្ថានភាពរោងចក្របានត្រូវបានព្យួរ,ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជូនសំណើនេះមកដល់ខ្ញុំបន្ទាប់ពីមានអនុសាសន៍។ដូច្នេះខ្ញុំបានសម្រេចរួចហើយកម្មការិនីរបស់យើងនិងទទួលបាននូវប្រាក់ដូចកាលពីសម័យកូវីដដែលព្យួររោងចក្រ។»

ជាមួយនេះសម្តេចតេជោ ហ៊ុន សែន ក៏បានជូនដំណឹងផងដែរថាក្នុងពេលដែលយើងបាត់បង់ការងារនៅតាមរោងចក្រប្រមាណ ៧១ រោងចក្រដែលមានកម្មករ ៣០,០០០ នាក់ក្នុងនោះស្ត្រីចំនួន ២៦,០០០នាក់ បែរនៅខេត្តកំពង់ស្ពឺខ្វះកម្មករប្រមាណ ៣០,០០០នាក់ទៅវិញ។

ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រសួងការងារយកចិត្តទុកសិក្សាមើលអំពីរបៀបជ្រើសរើសរបៀបម៉េចដើម្បីឲ្យស្ត្រីរបស់យើងអាចទទួលបាននូវផលប្រយោជន៍ ពីការងារនេះ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រ សាសន៍នៅក្នុងឱកាសអញ្ជើញជាអធិ បតីប្រារព្ធពិធីអបអរសាទរទិវា​អន្តរជាតិ​នារី៨មីនាខួបលើកទី១១២នៅវិមានសន្តិភាពនៅព្រឹក ថ្ងៃទី ៧ មិនា ២០២៣ នេះ ៕