ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថាតាមការស្រាវជ្រាវមួយដោយក្រុមឯក ទេសមកពីក្រៅប្រ ទេស ថាចំនួនអ្នកចូលចិត្ត(ហ៊ុន សែន)អត្រាស្រ្តីមានខ្ពស់ជាបុរសឆ្ងាយ ។ សម្តេចបានអរគុណស្ត្រីទាំងឡាយដែលបានគាំទ្រសម្តេចអត្រានេះគឺជាអត្រាសន្លឹកឆ្នោតដែលតែង តែផ្តល់ជូនគណបក្សប្រជាជន ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ខ្ញុំចង់ទម្លាយនូវអាថ៍កំបាំងមួយការធ្វើការស្ទង់មតិហើយត្រូវបានធ្វើជាញឹកញ៉ាប់តែខ្ញុំលើកយកតែអត្រា ស្ទង់មតិចុងក្រោយខែមករាឆ្នាំ ២០២០,ខែតុលាឆ្នាំ ២០២២និងខែមករា២០២៣ បានបង្ហាញថាអត្រាអ្នកចូលចិត្ត ហ៊ុន សែន ចំនួនស្រ្តីមានអត្រាខ្ពស់ជាងបុរសឆ្ងាយ ។ សម្តេចបន្តថាសូម អរគុណចំពោះស្ត្រីទាំងឡាយនៅទូទាំងកម្ពុជាដែលបានគាំទ្រ ហ៊ុន សែន អាត្រានេះគឺជាអត្រាសន្លឹកឆ្នោតដែលតែងតែធ្វើកន្លងមក ។
សម្តេចបន្តថាការស្ទង់មតិនេះមិនមែនជនជាតិខ្មែរជាអ្នកធ្វើទេគឺមានក្រុមឯកទេសមកពីក្រៅប្រទេសហើយមានការស្ទង់មតិនៅតាមតំបន់អាចមានខ្ពស់មានទាបប៉ុន្តែទោះបីខ្ពស់ទាបទីកន្លែងណាក៏ដោយអត្រាបោះឆ្នោតអត្រាពេញចិត្តហ៊ុនសែនគឺស្ត្រីមានចំនួនច្រើនជាងបុរស។
សម្តេចបន្តថា«ខ្ញុំកំពុងតែស្រាវជ្រាវដែរថាហេតុអ្វីបានជាស្ត្រីគាំទ្រ ហ៊ុន សែន តើមិនមែនមកពីភាពសង្ហាឬ អ្វីនោះទេរបស់ ហ៊ុន សែន ។ប៉ុន្តែប្រហែលជាស្ត្រីអាចទទួលផលប្រយោជន៍ច្រើនពីសុខសន្តិភាពនិងការអភិវឌ្ឍដែលខ្ញុំបានដឹកនាំក្នុងរយៈពេលកន្លងទៅ។នៅពេលសង្គ្រាមស្ត្រីរបស់យើងឈឺចាប់ជាងគេ។ ទោះបីជាស្ត្រីមិនបានចូលរួមប្រយុទ្ធនៅក្នុងសមរភូមិក៏ដោយក៏ប៉ុន្តែមិនត្រូវភ្លេចថាស្ត្រីបានលះបង់ប្ដី,ស្រ្តីបានលអបង់កូន,បងប្អូនឲ្យតែធ្វើកងទ័ព។ដូច្នេះបន្ទាប់ពីសង្គ្រាមស្ត្រីបានទទួលផលប្រយោជន៌ច្រើន…។»
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏មិនភ្លេចអរគុណចំពោះភរិយាដែលទោះបីគាត់មិនបានចូលរួមនៅទីនេះដោយសារគាត់រងភាពវាយប្រហារធ្ងន់ ធ្ងរបន្ទាប់ពីប្អូនស្រី ទទួលការបាត់បង់ជីវិត ។ ប៉ុន្តែអ្វីដែលខ្ញុំមាននៅថ្ងៃនេះមិនអាចអត់ការយិតយោងពីភរិយាខ្ញុំបានទេ ។ ពាក្យខ្មែរថាសំណាបយោងដីស្រីយោងប្រុស គឺជារឿងពិតប្រសិន បើខ្ញុំមិនមានភរិយាប្រកបដោយគុណធម៌និងលក្ខណៈសម្បត្តិយ៉ាងដូច្នេះទេប្រហែលជាខ្ញុំក៏បាត់បង់ការគាំទ្រ ហើយកូនចៅរបស់ខ្ញុំក៏អាចបាត់បង់នូវការគាំទ្រដែរ ។ ប៉ុន្តែគាត់បានធ្វើកិច្ចការរបស់គាត់ត្រង់នេះហើយដែលខ្ញុំតែងនិយាយថាជួយស្ត្រីគឺជួយខ្លួនឯង។ប្រសិន បើប្រពន្ធយើងមានការចេះដឹង,បងស្រីយើងមានការចេះដឹង,ប្អូនស្រី យើងមានការចេះដឹង,កូនស្រីយើងមានការចេះដឹង,ចៅស្រីយើងមានការចេះដឹង,វាជាភ័ព្វសំណាងរបស់យើងជាប្ដីជាបងជាប្អូនជាឪពុកជាជីតា ការដែលយើងវិនិយោគកាន់ តែច្រើនសម្រាប់ស្ត្រី ។
សម្តេចតេជោបានបន្តថាភរិយាសម្តេចបើទោះបីថាយ៉ាងណាក៏ដោយគាត់មិនដែលឱ្យខ្ញុំដួសបាយទេ,ខ្ញុំនិយាយមួយបែបបើកចំហរក្នុងគ្រួសារបន្តិចទៅចុះ ។និយាយអញ្ចឹងមិនបានសេចក្តីថាខ្ញុំប្រើប្រពន្ធមិនចេះដួសបាយខ្លួនឯង ។ ប៉ុន្តែភរិយារបស់ខ្ញុំមានទម្លាប់មួយមិនឲ្យប្ដីដួសបាយទេគាត់តែងដួសឲ្យខ្ញុំនៅ ពេលដែលខ្ញុំទទួលទានអស់មួយចាន ហើយចង់ថែមមួយចានទៀតគឺគាត់…។ប៉ុន្តែបុរសប្រសិនបើគេដួសបាយឱ្យហើយកុំគិតតែពីរប្រើប្រពន្ធហើយបើសិនជាយើងជាមនុស្សប្រុសហើយនោះដួសបាយឲ្យប្រពន្ធទទួលទានក៏កាន់តែល្អ ជាពិសេសថ្ងៃហ្នឹងតែម្ដង ៕