បើក​យុទ្ធនា​ការឃោសនា​រកស​ម្លេ​ង​ឆ្នោត​ទ្រង់ទ្រាយ​ធំ​លើក​ទី​២​ចេញពី​កោះ​ពេជ្រ​១​ម៉ឺន​៥​ពាន់​នាក់​

1405
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ ៖ ការ​ដង្ហែរ​ក្បួន​ជា​លើក​ទី​២​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អណ​ត្តិ​ទី​៦ គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​បានធ្វើការ​ជួបជុំគ្នា​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​មាន​យុវជន តំណាង​សហជីព និង​កម្មករ​កម្ម​ការ​នី​ចូលរួម​ប្រមាណ​១៥០០០​នាក់ ។​ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​១២​ខណ្ឌ​ក៏​ធ្វើការ​ឃោសនា​នៅតាម​ភូមិសាស្ត្រ​ខណ្ឌ​និ​មួយៗ​រៀងៗ​ខ្លួន​ដែល​ដឹកនាំ​ដោយ​ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ​និ​មួយៗ​ផងដែរ​។​
​ចំណែក ក្បូន​ដង្ហែ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខាងលើ​ទី​២​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែកក្កដា ក្រោម​ការដឹកនាំ​ពី​លោក ប៉ា សុជាតិ​វង្ស ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ លោក​អ៊ិត សំហេង ប្រធាន​ក្រុមការងារ​លោកស្រី អ៊ឺ​ង កន្ថាផាវី ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​និង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត​។​
បើតាម​ការ​ឱ្យដឹងពី​លោក មាន ចាន់​យ៉ា​ដា ជា​តំណាង​ក្រុមការងារ​ដែល​រៀបចំ​កម្មវិធី​ក្បួន​ដង្ហែរ​ឃោសនា​ធំ​លើក​ទី​២​ខាងលើនេះ​បានឱ្យដឹងថា​៖ ក្បូន​ដង្ហែ​ឃោសនាបោះឆ្នោត​ជា​លើក​ទី​២ នេះ​ចាប់ផ្តើម​ចេញដំណើរ​ពី​កោះ​ពេជ្រ​នៅ​ម៉ោង ៨ ព្រឹក ដោយមាន​យុ​ជន តំណាង​សហជីព និង​កម្មករ​ចូលរួម​ប្រមាណ​១៥០០០​នាក់ ប្រើប្រាស់​រថយន្ត ជាង​១០០​គ្រឿង ម៉ូតូ ៦០០០​គ្រឿង​។​ក្រុមការងារ​ដ​ដែរ​បាន​បន្តថា​៖ បើតាម​តំរាយ​ផ្លូវ​ក្បូន​ដង្ហែ​ចេញពី​កោះ​ពេជ្រ បត់​ឆ្វេង​ឡើង​ផ្លូវ​សុធារស ទៅ​ផ្លូវ​ម៉ៅ​សេទុង បត់​ស្តាំ​មក​ផ្លូវ​ព្រះមុនីវង្ស មកដល់​ស្តុ​ប​ពេទ្យ​ចិន បត់​ឆ្វេង​មក​ផ្លូវ​ព្រះសីហនុ រួម​បន្ត​បត់​ឆ្វេង​មក​រង្វង់​មូល​នាង​គ​ង្ហី​ង រួច​បន្ត​មក​ផ្លូវ​ឆេ​កូ​ស្កូ​វ៉ា​គី បត់​មក​ផ្លូវ​កម្ពុជា​ក្រោម ឡើងមក​ផ្លូវ​២៧១ មក​ផ្សារ​ដើមថ្កូវ រួច​បន្ត​មក​បឹងត្របែក ទើប​ឡើងមក​កោះ​ពេជ្រ​វិញ ដើម្បី​បញ្ចប់​កម្មវិធី​។​
​ក្នុង​ក្បួន​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​លើក​ទី​២​នេះ​គេ​ឃើញ​នៅពេល​ដង្ហែរ​ដល់​ពាក់កណ្ដាល​ផ្លូវ​លោកប៉ា សុជាតិ​វង្ស​និង​លោក ឃួ​ង ស្រេង បាន​ចុះ​ពីលើ​រថយន្ត​ក្បួន​ដង្ហែរ​បាន​ជួប​សំណេះសំណាល​ជាមួយ​មហាជន​និង​ប្រជាពលរដ្ឋ​នៅ​ឈរ​អម​សងខាង​ផ្លូវ​ដែល​ក្បួន​ដង្ហែរ​ឆ្លងកាត់​ក្នុង​ភាព​រាក់ទាក់​ស្និត​ស្នាល​ញញឹម​ស្វាគមន៍​ពី​ប្រជាពលរដ្ឋ​ដោយ​ក្ដី​ស្រឡាញ់​រាប់អាន​និង​គាំទ្រ​ដោយ​ពួកគាត់​ម្នាក់ៗ​នាំគ្នា​ស្រែក​ជយោ គណបក្ស​ប្រជាជន​កម្ពុជា​! គណបក្ស​ប្រជាជន​សម្រាប់​ទាំងអស់គ្នា ទាំងអស់គ្នា​ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​២០​ថែម​ទៀតផង​។​

គួរបញ្ជាក់​ផងដែរ​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ មាន​គណបក្សនយោបាយ​ចំនួន​២០​ចូលរួម​ប្រកួតប្រជែង ហើយ​កាលពី​ថ្ងៃ​បើកឆាក​ដំបូង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ជាមួយនិង​ការ​ប្រារព្ធ​ខួប​ទី​៦៧ នៃ​ខួបកំណើត​គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​ជួបជុំ​និង​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង សន្និសីទ​កោះ​ពេជ្រ​នេះដែរ កាលពី​សប្តាហ៍​មុន ដោយ​ធ្វើឡើង​ក្រោម​វត្តមាន​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយមាន​ការចូលរួម​ពី​សមាជិក​ចូលរួម​ប្រមាណ​ជាង ៦ ម៉ឺន​នាក់ មកពី​១២​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​។​

គួរបញ្ជាក់​ទៀតថា​៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាសជូន​ជនរួមជាតិ រួច​ហើយពី កម្មវិធី​នយោបាយ សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៨-២០២៣ ដែលជា​ត្រីវិស័យ​សម្រាប់​ទម្រង់​ទិស​សកម្មភាព​របស់​គណ​បក្ស ក្នុង​ការបន្ត​បំពេញភារកិច្ច​ចប​ម្រើ​ជាតិ និង​ប្រជាជន រយៈពេល​៥​ឆ្នាំ​ទៅមុខ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម