ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ក្រុម Benfica ដែលកំពុងលេងល្អនៅទ្វីបអឺរ៉ុប រំពឹងបើកទ្វារផ្ទះស្វាគមន៍ Club Brugge មកពីបែលហ្ស៊ិកជាមួយនឹងលទ្ធផលល្អជាទីគាប់ចិត្តក្នុងការប្រកួត UCL វគ្គ១៦ក្រុមចុងក្រោយជើងទី២ ហើយទន្ទឹមនេះដែរ ក្រុមតោខៀវ Chelsea ដែលកំពុងលេងអន់ដល់កម្រិតកំពូលនោះ មិនរំពឹងឈ្នះ Dortmund ដែលកំពុងលេងល្អដូចផ្កានោះទេ។
ការព្យាករណ៍ ៖
– Benfica vs Club Brugge
* Brugge ឈ្នះតែ២ប្រកួតក្នុងចំណោម ១២ ប្រកួតចុងក្រោយ។
* Benfica ឈ្នះដាច់២គ្រាប់ក្នុង ៨ ប្រកួតនៃការប្រកួត ៩ លើកចុងក្រោយ។
* ក្រុមម្ចាស់ផ្ទះស៊ុតចូល ១៤ គ្រាប់ក្នុងការប្រកួត Champions League ក្នុងផ្ទះ ៥ ដងរបស់ពួកគេនៅរដូវកាលនេះ។
* Joao Mario ស៊ុតបញ្ចូលទីក្នុងការប្រកួត Champions League បួនលើកជាប់ៗគ្នា។
បន្ទាប់ពីបាត់បង់ការងារនៅ Bournemouth ការផ្ទេរទៅបែលហ្ស៊ិកហាក់ដូចជាការផ្ទេរដ៏ចម្លែកមួយសម្រាប់លោក Scott Parker។ បន្ទាប់ពីដឹកនាំ Brugge យ៉ាងអន់ ការសម្រេចចិត្តផ្ទេរនោះកាន់តែមើលទៅអាក្រក់ទៅៗ។
ក្រុមបែលហ្ស៊ិកនេះគឺជាក្រុមដ៏គួរឱ្យភ្ញាក់ផ្អើលនៅ Champions League បន្ទាប់ពីឆ្លងផុតវគ្គចែកពូល។ ទោះយ៉ាងណា ភាពភ្ញាក់ផ្អើលពួកគេបានបញ្ចប់យ៉ាងលឿន បន្ទាប់ពីចាញ់ក្នុងដីខ្លួនឯង ២-០ ក្នុងជើងទីមួយក្រោមស្នាដៃក្រុម Benfica ។ ក្រុមភ្ញៀវកំពុងធ្លាក់ទម្រង់លេង ហើយធ្វើដំណើរទៅទីក្រុង Lisbon ទាំងមិនដឹងថាត្រូវចាញ់ទក់សាច់ទៀតឬអត់។
ក្រុមភ្ញៀវឈ្នះតែ២ប្រកួតប៉ុណ្ណោះក្នុងចំណោម ១២ ប្រកួតចុងក្រោយរបស់ពួកគេ ហើយពួកគេត្រូវបានផ្តួល ៣-០ ដោយក្រុម Oostende កាលពីចុងសប្តាហ៍។ បរាជ័យធ្ងន់ធ្ងរមួយផ្សេងទៀតកំពុងជិតកើតឡើងនៅពេលពួកគេធ្វើដំណើរទៅជួបក្រុមកំពូលតារាងលីកព័រទុយហ្គាល់។
Benfica កំពុងជិតត្រៀមបង្ហាញខ្លួន២លើកជាប់ៗគ្នាជាលើកដំបូងក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃ UCL ចាប់តាំងពីឆ្នាំ ១៩៦៩ បន្ទាប់ពីចាញ់ Liverpool ក្នុងវគ្គ ៨ ក្រុមចុងក្រោយកាលពីឆ្នាំមុន។ ម្ចាស់ផ្ទះមិនដែលចាញ់ទេក្នុងការប្រកួតក្នុងផ្ទះ ១០ លើកមុនៗទល់នឹងក្រុមបែលហ្ស៊ិកក្នុងការប្រកួតទាំងអស់ (ឈ្នះ៨ ស្មើ២) ដែលក្នុងនោះគឺឈ្នះ ៦ លើកចុងក្រោយជាប់ៗគ្នា។
Club Brugge បានចាញ់ ៥ ប្រកួតនៃ ៧ ប្រកួតក្រៅដីជាមួយក្រុមព័រទុយហ្គាល់ក្នុងការប្រកួតទ្វីបអឺរ៉ុបទាំងអស់ ដូច្នេះម្ចាស់ផ្ទះនឹងមានប្រៀបឈ្នះយ៉ាងពិតប្រាកដ។
Joao Mario ដែលស៊ុតចូលក្នុងការប្រកួត Champions League បួនលើកជាប់ៗគ្នា រំពឹងរកគ្រាប់បាលបានសម្រាប់ Benfica ហើយលទ្ធផលព្យាករណ៍គឺ ម្ចាស់ផ្ទះឈ្នះ ៣-០។
– Chelsea vs Borussia Dortmund
* Dortmund ឈ្នះទាំង ១០ ប្រកួតក្នុងឆ្នាំ២០២៣។
* Chelsea ឈ្នះ ២ ប្រកួតក្នុងចំណោម១២ប្រកួតចុងក្រោយ។
* តោខៀវឈ្នះកាលពីថ្ងៃសៅរ៍ ក្រោយប្តូរមកការពារ៣នៅខាងក្រោម។
* Bellingham ស៊ុតបញ្ចូលទី៤គ្រាប់នៅ Champions League នៅរដូវកាលនេះ រួមទាំងមួយគ្រាប់នៅទឹកដី Man City។
តោខៀវ Chelsea បានឈ្នះ ១-០ លើក្រុម Leeds កាលពីថ្ងៃសៅរ៍ ដោយសារការប្តូរវិធីសាស្ត្រលេងពីលោក Graham Potter។ ក្រុមតោខៀវបានចុះបិទដើម្បីការពារលទ្ធផលឈ្នះភ្លាមតែម្តង ក្រោយខ្សែការពារ Wesley Fofana ស៊ុតចូលទីពីការលើកបាល់ជ្រុង។
លោក Potter គិតគូរយ៉ាងប្រុងប្រយ័ត្នដើម្បីរក្សា ៣ ពិន្ទុ ក្រោយឃើញក្រុមរបស់គាត់ចាប់ផ្តើមឆ្នាំ ២០២៣ ជាមួយនឹងការឈ្នះម្តងគត់ក្នុង ១១ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់។ ទោះយ៉ាងណា ចរិតនៃជ័យជម្នះលើក្រុមឈរនៅលេខរៀងទី ១៧ នៃក្របខណ្ឌ Premier League ហាក់មិនគួរជាទីរំពឹងសោះសម្រាប់ការប្រកួត Champions League នៅថ្ងៃអង្គារនេះ។
ក្រុមតោខៀវបានចាញ់ក្រុម Borussia Dortmund ១-០ នៅជើងទី ១ ហើយក្រុមអាល្លឺម៉ង់នេះបានឡើង ៥ ដងក្នុងចំណោម ៦ ប្រកួតនៅវគ្គនេះ នៅពេលឈ្នះជើងទីមួយ។
ខណៈតោខៀវ ដែលជះលុយច្រើនជាងគេនៅទ្វីបអឺរ៉ុប កំពុងពិបាករកគ្រាប់បាល់ ក្រុម Borussia Dortmund បានស៊ុតចូលទីងាយៗ ត្បិតបាត់បង់អ្នកស៊ុតបញ្ចូលទីច្រើនជាងគេទៅក្របខណ្ឌ Premier League កាលពីរដូវក្តៅមុនក៏ដោយ។ Dortmund លេងឈ្នះរហូតក្នុងការប្រកួតទាំង ១០ ក្នុងឆ្នាំ២០២៣។
ហើយដោយហេតុថាពួកគេមានពិន្ទុស្មើនឹង Bayern Munich ក្នុង Bundesliga ពួកគេមិនអាចមើលស្រាលក្នុងទ្វីបអឺរ៉ុបបាននោះឡើយ។
កាលពីយប់ថ្ងៃសុក្របានឃើញពួកគេយកឈ្នះលើក្រុម Leipzig ក្នុងលទ្ធផល ២-១ ជាក្រុមដែលបានទប់ស្មើ Man City ក្នុងការប្រកួតក្របខណ្ឌ Champions League កាលពីពេលថ្មីៗនេះ។ ផ្អែកលើស្ថានភាពនេះ គេពិបាកជឿទុកចិត្តលើតោខៀវណាស់ ដូច្នេះលទ្ធផលទស្សន៍ទាយគឺ Dortmund ឈ្នះ ២-១៕
Dortumd សង្ឃឹមខ្ពស់ក្នុងការបំបាក់តោខៀវ Chelsea