ដោយ៖តារារិទ្ធ/ភ្នំពេញ៖ជាថ្មីម្តងទៀតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៧ខែមីនាឆ្នាំ២០ ២៣នេះបានអំពា វនាវដល់ស្វាមី ភរិយាឬគូសង្សារដែលបែកបាក់គ្នាសុំកុំប្រើប្រាស់បណ្តាញសង្គមជាវេទិកាហែកហួរគ្នាព្រោះមិនមានអ្វីល្អឡើយក្រៅតែពីបង្កភាពអាម៉ាសចំពោះកូនៗក្រុមគ្រួសារ និងខ្លួនឯង ។
សម្តេចតេជោ ហ៊ុន សែន បានធ្វើការកត់សំគាល់ថាបន្ទាប់ពីសម្តេចបានអំពាវនាវដល់គូស្វាមីភរិយាឬសង្សារដែលបែកបាក់គ្នាសូមកុំឲ្យហែកកេរ្តិ៍គ្នាតាមបណ្តាញសង្គមរួច មកនោះឃើញថាសកម្មភាពហែកហួរគ្នាតាមបណ្តាញសង្គមត្រូវបានកាត់បន្ថយ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «មុនពេលមានការអំពាវនាវរបស់ខ្ញុំនៅពេលដែលបុរសនិងស្ត្រីលែងលះគ្នានិងបែកបាក់គ្នា ដោយជាប្តីប្រពន្ ធក្តី ជាសង្សារក្តី ហែកហួរគ្នាទៅតាម Facebook មិនតិចទេប៉ុន្តែក្រោយការអំពាវនាវរបស់ខ្ញុំការហែកហួរគ្នាតាម Facebookនេះត្រូវបានកាត់បន្ថយ។អីចឹងខ្ញុំសុំអំពាវនាវសាជាថ្មីម្តង ទៀតចំពោះស្ត្រីក្តី បុរសក្តី បើទោះបីថាខ្លួនបែកបាក់គ្នារស់នៅមិនចុះសម្រុងគ្នាហើយចែកផ្លូវគ្នារតែត្រូវទុកកិត្តិយសឲ្យកូនដែរ បើសិនជាយើងហែកកេរ្តិ៍គ្នាទៅវិញទៅមកតើ កូនរបស់យើងថ្ងៃក្រោយវាយកមុខទៅទុកនៅឯណា? វានឹងកើតជាការអាម៉ាសមួយសម្រាប់កូនឬបើសិនជាគ្មានកូនទេវាក៏បង្កើតនូវភាពអាម៉ាសមួយសម្រាប់ក្រុមគ្រួសារ របស់យើងនិងខ្លួនយើង»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងផងដែរថាបើតាមរបាយការណ៍ចំនួនអំពើហិង្សាលើស្ត្រីមានការថយចុះប៉ុន្តែអំពើធ្ងន់ធ្ងរមួយចំនួននៅតែបន្តកើ នឡើងដូចជាករណីប្តីបាញ់សម្លាប់ប្រពន្ធខ្លួនឯងឬក៏ទម្រង់នៃអំពើហិង្សាធ្ងន់ធ្ងរមួយចំនួនដែលឈានដល់ការបាត់បង់ជីវិត ។ សម្តេចបានជំរុញឲ្យក្រសួងស្ថាប័នជំនាញខិតខំលុបបំបាត់នូវអំ ពើហិង្សាធ្ងន់ធ្ងរទាំងនោះតាមរយៈធ្វើសកម្មភាពព្រមៗគ្នារទាំងបុរសនិងស្ត្រីគឺការគោរពគ្នាទៅវិញទៅមក។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានលើកឡើងពាក់ព័ន្ធពាក្យដែលគេថាមនុស្សស្រីពេលការរួចទោះឆ្នាំអ្វីក៏ជាឆ្នាំខ្លាដែរ,ក៏ប៉ុន្តែធាតុពិតអ្នដែលជាខ្លានោះគឺជាមនុស្សប្រុសទៅ វិញទេ មានតែប្តីទេដែលលើកដៃវ៉ែប្រពន្ធ មិនដែលមានមនុស្សស្រីណាមកលើកដៃវ៉ៃប្តីនោះទេ ។
សម្តេចមានប្រសាសន៍ថា៖ «យើងធ្លាប់តែលឺគេនិយាយថាភរិយាឲ្យតែរៀបការរួចទោះឆ្នាំអ្វីក៏ក្លាយទៅជាឆ្នាំខ្លាដែរ ការពិតមិនដូច្នេះទេរឿងពិតប្រាកដបុរ សវិញទេដែលក្លាយខ្លួនទៅជាសត្វខ្លានោះ កន្លងទៅតើមានស្ត្រីប៉ុន្មាននាក់?ដែលលើកដៃវាយប្តីនោះប៉ុន្តែបុរសវិញទេដែលលើកដៃវាយប្រពន្ធ។ហិង្សាកម្រណាស់ចេញពីស្ត្រីប៉ុន្តែចេញពីបុរសដូច្នេះ ទាមទារឲ្យធ្វើសកម្មភាព្រមៗគ្នាទាំងស្ត្រីនិងបុរសការគោរពគ្នាជាការចាំបាច់»។
សម្តេចបានជំរុញឲ្យបុរសនិងស្ត្រីដែលមានបញ្ហាដោះស្រាយទំនាស់ដោយសន្តិវិធីមិនត្រូវប្រើប្រាស់អំពើហិង្សាឡើយទោះក្នុងកម្រិតណាក្តីក៏គួរត្រូវបញ្ឈប់ព្រោះ ហិង្សាមិនមែនជា ដំណោះស្រាយល្អទេផ្ទុយទៅវិញថែមទាំងបង្កើតឲ្យមានវិប្បដិសារី ឬឈានដល់ទោសទណ្ឌទៀតផង៕