ដោយៈ ភ្នំស្វាយ / ច័ន្ទបូរី-ថៃៈ អ្នកសារព័ត៌មានកម្ពុជា ថៃ ទទួលការបំប៉នសមត្ថភាព វិជ្ជាជីវ:ក្នុងសិក្ខាសាលាមួយ ក្រោមប្រធានបទ ” ការអភិវឌ្ឍន៍សមត្ថភាពអ្នកសារព័ត៌មាន ស្របទៅតាមបរិបទបដិវត្តឧស្សាហកម្មទី៤ ( News Writting for Press Release in the Digital Age ” ដែលធ្វើនៅសាលប្រជុំ នៃសាលាខេត្តច័ន្ទបូរី ប្រទេសថៃ ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៣ ។
សិក្ខាសាលានេះ សហការរៀបចំ និងឧបត្ថម្ភដោយ សមាគមអ្នកសារព័ត៌មានខេត្តច័ន្ទបូរី (Chanthaburi Provincial Press Assiociation), រដ្ឋបាលខេត្តច័ន្ទ បូរី (Chanthaburi Administration) និងសមាគមសហព័ន្ធប្រព័ន្ធផ្សព្វ ផ្សាយអាស៊ាន (UMA : The Union Media of ASEAN) ។
ឯអ្នកសារព័តមានកម្ពុជាចម្រុះ មកពីខេត្ត រាជធានី មានជាង ៣០ នាក់ និងអ្នកសារព័ត៌មានថៃ មួយចំនួន មកពីខេត្ត នៅភាគបូព៌ា និងឦសាន ។
លោកស្រី ស៊ូប៉ាប្រុន និយមគិត (Mrs Supapron Niyomkij) ប្រធាន សមាគមអ្នកសារព័ត៌មានខេត្តច័ន្ទបូរី (Chanthaburi Provincial Press Assiociation ) បានមានប្រសាសន៍ថាៈ អ្នកសារព័ត៌មាន មានតួនាទីក្នុងការនាំ ដំណឹង ពីប្រជាជន ពីអាជ្ញាធរមានសមត្ថកិច្ច ពិសង្គមស៊ីវីល និងពីអ្វីដែលអ្នកគ្មានជំនាញ នេះ មិនបានដឹង យកមកពិនិត្យផ្ទៀងផ្ទាត់ រួចចេញផ្សាយ ដើម្បីឱ្យសារធារណជនទូទៅ បានជ្រាប។
លោកស្រី បានបន្តថាៈ អ្នកសារព័ត៌មាន និងស្ថាប័នរបស់ពួកគេ ត្រូវតែមានសមត្ថភាព និងលទ្ធភាពធ្វើការថតរូប សម្ភាសន៍ សម្រង់ វិភាគ និងផ្សាយព័ត៌មានពិត ទាន់ពេល ជាទីគួរចង់ដឹង ចាប់អារម្មណ៍ ។ ក្នុងនោះ ការដែលអាចទទួលបានចំណេះជំនាញថ្មី ត្រូវតែធ្វើបច្ចុប្បន្ន ពិសេស ពេលនេះជាយុគឌីជីថល ឬសម័យបដិវត្តឧស្សាហកម្មទី៤ ដែលអ្នកសារព័ត៌មាន ក៏ត្រូវតែសម្របសម្រួល និងអភិវឌ្ឍន័ខ្លួនជាប្រចាំ ឱ្យទាន់សម័យ។
រីឯសកម្មភាពការងារវិញ អ្នកកសារព័ត៌មាន និងអង្គភាព ត្រូវបានផ្សព្វផ្សាយពីការខិតខំ អនុវត្ត និងលទ្ធផលការងាររបស់ផ្នែករដ្ឋ ផ្នែកឯកជន និងផ្នែកសង្គមស៊ីវិល ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ ការលើកកម្ពស់ជីវភាពពលរដ្ឋ។ តែបើរិះគន់វិញ ក៏ក្នុងន័យស្ថាបនា ដើម្បីឱ្យមានដំណោះស្រាយ ការកែតម្រូវ និងកែលម្អឡើងវិញ ។ ហេតុនេះហើយ បានជាសមាគមអ្នកសារព័ត៌មាន ខេត្តច័ន្ទបូរី ក៏ត្រូវបានទទួលស្គាល់ថា ជាដៃគូល្អ និងជាទីទុកចិត្ត របស់ស្ថាប័នដូចខាងលើ ។ ជាក់ស្តែង នាពេលនេះ រដ្ឋបាលខេត្តច័ន្ទបូរី បានផ្តល់កិច្ចសហការ និងឧបត្ថម្ភនូវមន្ត្រី និងសាលប្រជុំសាលាខេត្ត ឱ្យបម្រើការបើក សិក្ខាសាលានេះ។
លោក វីស៊ុត ប៉ាអាកូបខ្វាមប៉េ (Mr Wisut Paakobkwampe) អភិបាលរង ខេត្តច័ន្ទបូរី បានមានប្រសាសន៍ បើកអង្គសិក្ខាសាលានោះថាៈ ខេត្តច័ន្ទបូរី រីករាយ ស្វាគមន៍ និងផ្តល់ភាពកក់ក្តៅ ដល់អ្នកសារព័ត៌មាន មកពីប្រទេសទាំងពីរ ដែលជាផ្នែក នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា ថៃ និយាយរួម និងនិយាយដោយឡែក រវាងខេត្តច័ន្ទបូរី ជាមួយខេត្តជាប់ព្រំដែន។ ក្នុងនោះ មានទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរ សមត្ថកិច្ច កងកម្លាំង និងពលរដ្ឋ នៃខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលផ្តល់ប្រយោជន៍ ដល់អ្នកជំនាន់នេះ ក៏ដូចជាអ្នក ជំនាន់ក្រោយ ។ ក្នុងនោះ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិ បាល សន្តិសុខ វិនិយោគ ពាណិជ្ជកម្ម ការដឹកជញ្ជូន គយនិងរដ្ឋាករ គុណភាពទំនិញ និងការពារចំណីអាហារ កសិកម្ម ធនជាតិធម្មជាតិ បរិស្ថាននិងបម្រែបម្រួលអាកាសធាតុ អប់រំ កីឡា ការបង្ក្រាបបទល្មើសឆ្លងដែន និងការបន្ថយទំនាស់ ជាដើម ។
លោកបានបន្តថាៈ ខេត្តច័ន្ទបូរី មានខ្សែបន្ទាត់ព្រំដែន ក្នុងនោះ មានច្រកព្រំដែនអន្តរជាតិ ២ ជាមួយប្រទេសកម្ពុជា គឺច្រកព្រំដែនអន្តរជាតិ បានឡែម ទល់មុខច្រកព្រំដែនអន្តរជាតិ ដូង និងច្រកព្រំដែនតំបន់ ២ទៀត ជាមួយខេត្តបាត់ដំបង និងច្រកព្រំដែនអន្តរជាតិ១ គឺច្រកបានប្រាកាត ទល់មុខច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។
បន្ថែមលើនោះ លោក ម៉ុង ប៉ាសានថាណាវ៉ាត់ (H E Mong Pasanthana wat ) អភិបាលខេត្តច័ន្ទបូរី និងសហការី រៀបចំពិធីអបអរសាទរ លទ្ធផលនៃសិក្ខា សាលា និងរៀបចំពិធីលាងសាយភោជន៍ ជូនផ្នែកសង្គមស៊ីវិល គឺអ្នកសារព័ត៌មានកម្ពុជា ថៃ និងជូនអ្នកមកពីផ្នែករដ្ឋ ផ្នែកឯកជន ផងដែរ ៕ V / N