ដោយៈ វៃកូ/ស្វាយរៀង: លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំពិធីសង្ក្រាន្តស្វាយរៀង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ គ.ស២០២៣ ត្រូវនឹងថ្ងៃទី១៤ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធនៅក្នុងខេត្តជាច្រើនរូប ។
ក្នុងឱកាសនោះលោក អភិបាលខេត្ត ក៏បានផ្ដាំផ្ញើនិងជម្រុញដល់ក្រុមការងារទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការសហការអនុវត្តតួនាទីភារកិច្ចឱ្យឲ្យបានល្អប្រសើររវាងរដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លើការរៀបចំចាត់ចែងផែនការលម្អិតគ្រប់ផ្នែកនៃកម្មវិធី និងតំបន់នីមួយៗ ជាពិសេសផែនការការពារសន្តិសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងថ្ងៃប្រារព្ធពិធីដូច្នេះត្រូវលើកគម្រោងចំណាយនៅក្នុងអនុគណៈកម្មការ និងក្រុមការងារនីមួយៗឲ្យបានច្បាស់លាស់ ដើម្បីឱ្យកម្មវិធីសង្ក្រាន្តស្វាយរៀងឆ្នាំ២០២៣នេះ ប្រព្រឹត្តិទៅដោយរលូនតាមការគ្រោងទុក និងបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋបានទស្សនា និងមកលេងកម្សាន្តប្រកបដោយសន្តិសុខសុវត្ថិភាពល្អប្រសើរ ៕/PC