ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ អាជ្ញាធរខណ្ឌចំការមនបានរៀបចំប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្ដល់ភាពកក់ក្ដៅ» ក្រោមអធិបតីភាពលោក កៀង ល័ក្ស អភិបាលខណ្ឌ។

កម្មវិធីនេះមានការចូលរួមពីមន្រ្តីសាលាខណ្ឌ លោក ចៅសង្កាត់និងចៅរងសង្កាត់ទាំង០៥ រួមជាមួយនឹង លោកនាយក និង នាយករង ក៏ដូចជាសិស្សានុសិស្សអនុវិទ្យាល័យ និងវិទ្យាល័យចំនួន០៤, ក្រុមហ៊ុន ស៊ិន ទ្រី និង សន្តិសុខ មជ្ឈមណ្ឌល កោះពេជ្រ ៕ P / N