ដោយៈប.ខុន/ភ្នំពេញៈរដ្ឋបាលខេត្តព្រះសីហនុកាលពីល្ងាចថ្ងៃទី៦ខែមីនាបានដាក់ដាំដើមធ្លកចំនួនបីដើម នៅរង្វង់មូលព្រះថោងនាងនាគដើម្បីឱ្យស្របទៅតាមប្រវត្តិដំណើររឿងរបស់ ព្រះថោងនាងនាគនៅលើនគរគោកធ្លក។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងកាលពីពេលថ្មីៗនេះថា ការដាក់ដាំដើមធ្លកចំនួនបីដើមនៅរង្វង់មូលព្រះនាង គឺដើម្បីឱ្យស្របទៅនឹងសាវតានៃរឿងព្រះថោងនាងនាគនៅលើនគរគោកធ្លក។ ដើមធ្លកដែលត្រូវដាំនេះមានចំនួនបីដើមដែលគាស់មកពីព្រៃតាមលក្ខណៈបច្ចេកទេសកសិកម្ម។
លោកនេន ចំរើនប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៧ខែមីនាឆ្នាំ២០២៣ថាដើមធ្លក់ចំនួនបីដើមដែលបានយកមកដាក់ដាំនៅរង្វង់មូលព្រះថោងនាងនាគ យកមកពីក្នុងព្រៃធម្មជាតិដោយបានជីកផ្សាំចោលនៅក្នុងព្រៃរយៈពេលបីខែមកហើយ។ រង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុជាចំណុចប្រសព្វរវាងមហាវិថីឆ្នេររាមនិងមហាវិថីជំទាវម៉ៅ។រង្វង់មូលព្រះ ថោង នាងនាគមានអង្កត់ផ្សិត៩៩ម៉ែត្រនិងមានសំណាកព្រះថោងនាងនាគកម្ពស់ពីព្រះបាទដល់ព្រះកេះ២៣ម៉ែត្រចម្លាក់ធ្វើពីស្ពាន់។ តាមសាវតា ដំណើរឿងរបស់ ព្រះថោងនាងនាគដំបូងឡើយព្រះថោង បាន នាំ ពល រេហ៍ ទៅ ក្រសាល តាម ឆ្នេរ ខ្សាច់ កោះហើយក៏ បាន យាង ទៅដល់ ទួល ដំបូក គោកធ្លក ដោយ ហេវ ហត់ អស់កំលាំង ព្រះអង្គ ក៏ ចូល ទៅ សំរាក ក្រោម ដើម ធ្លករហូតដល់ ពេល រសៀល ទើប ព្រះអង្គ ភ្ញាក់ឃើញទឹក ឡើង លិច ព័ទ្ធជុំវិញ ទួល គោកធ្លក ដោយ មិន អាច វិល ត្រលប់ ទៅ ព្រះរាជវាំង បានព្រះថោង ទ្រង់ សំរាក នៅ ទីនោះបន្តរង់ចាំ ពេល ទឹក ស្រក ទៅវិញ ។ គ្រា នោះ រាត្រី ដ៏ សែន ស្ងាត់ជ្រងំ ព្រះ នាង ធា រាវ ត្ដី បុត្រី សេ្ដច ភុជង្គនាគក៏ បាន នាំ អស់ ពួក ភិលៀង បរិវារចេញ មក ក្រសា លលេង កំសាន្ដ លើ កោះ គោកធ្លក ។ ព្រះថោង ទត យល់ឃើញ ព្រះ នាង ក៏ លបលួច ចាប់ចិត្ដ ប្រតិព័ទ្ធ ស្នេហា ភ្លាម ។ ក្រោយពេល ដែល បាន ផ្ដោះផ្ដងសាកសួរ គ្នា ទៅវិញទៅមកព្រះ ថោងនិង នាងនាគ ក៏ ចាប់ផ្ដើម មានចិត្ដ ស្នេហា ស្មោះ ស្ម័គ្រនឹងគ្នា ទៅវិញទៅមក និងបានរៀប អភិសេក ។ តាមដំណើររឿងព្រះ ថោងនិង ស្ដេច ចាម ព្រះនាម អាស្ស ចៃយ្យ រាជ្យកើត មាន ជំលោះ មិន ចុះសំរុង នឹង គ្នាហើយ ក៏ កើត មាន ជា សង្គ្រាម ចំបាំងរាំងជល ដោយ នៅក្នុង សង្គ្រាម នេះ ព្រះថោង បាន យក ជ័យជំនះ កំចាត់ ស្ដេច ចាម ដែល រត់ ខ្ចាត់ខ្ចាយ ទៅ ពួន នៅ ចម្ប៉ា សាក់ បច្ចុប្បន្ន ទឹកដី លាវ សព្វថ្ងៃ ។ ពេលនោះ ព្រះថោង បាន គ្រប់គ្រង ទឹកដី គោកធ្លក តែម្នាក់ឯង ហើយព្រះអង្គ បាន ដាក់ឈ្មោះ ព្រះ នគរថា នគរ គោកធ្លក៕/R