ដោយៈ សុផល / ភ្នំពេញ៖ គម្រោងសាងសង់ស្ពានខ្សែកាប កោះពេជ្រ-កោះនរា រហូតមកដល់ពេលនេះ សម្រេចបានការសាងសង់ ៦២ ភាគរយហើយ និងគ្រោងបញ្ចប់ ការសាងសង់​នៅចុងឆ្នាំ២០២៣នេះ ។ នេះបើតាមមន្ទីរសាធារណការ​ និងដឹកជញ្ជូន រាជធានីភ្នំពេញ។

ស្ពាននេះ ជាការភ្ជាប់ចរាចរណ៍ ពីកណ្តាលរាជធានីភ្នំពេញ ទៅផ្លូវជាតិលេខ១ ហើយនឹងជាច្រកមួយដ៏សំខាន់ ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍ លើស្ពានព្រះមុនីវង្ស​ទាំងពីរ ផងដែរ។

គួរបញ្ជាក់ថា ស្ពានមួយនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨ លានដុល្លារអាមេរិក និងត្រូវបានសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)៕ V / N